Cct850x100 1
1800px x h300px kh

ចិន បានចាក់វ៉ាក់សាំងជំងឺកូវីដ១៩សរុបជាង៩លានដូស

ចិន
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ចិន៖ ប្រទសចិន បានសម្រេចការចាក់វ៉ាក់សាំងលើជំងឺកូវីដ១៩ សរុបជា៩លានដូសរួចហើយ ចំពោះប្រជាជន និងបុគ្គលសំខាន់ៗ។

នៅក្នុងសន្និសីទសារព័ត៌មាន ដែលធ្វើនៅក្រុងប៉េកាំងកាលពីថ្ងៃទី៩ខែមករា លោកZengYixinអនុប្រធានគណៈកម្មាធិការជាតិសុខាភិបាលចិនបានថ្លែងថា ចាប់តាំងពីថ្ងៃទី១៥ខែធ្នូឆ្នាំ២០២០មក ប្រទេសចិនចាប់ផ្តើមធ្វើការងារចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំពោះក្រុមមនុស្សសំខាន់ៗជាផ្លូវការ គិតរហូតដល់បច្ចុប្បន្ននេះ ប្រទេសចិនបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩សរុបជាង៩លានដូសរួចជាស្រេច។

លោកZengYixinបានថ្លែងថា ការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ចំនួនជាង៩លានដូសបានបញ្ជាក់ថែមមួយកម្រិតទៀតពីសុវត្ថិភាពដ៏ល្អប្រសើររបស់វ៉ាក់សាំងជំងឺកូវីដ១៩ចិន។

ទន្ទឹមនឹងវ៉ាក់សាំងជំងឺកូវីដ១៩ ត្រូវដាក់លក់ក្នុងទីផ្សារ ជាពិសេសគឺទន្ទឹមនឹងសមត្ថភាពផលិត ផ្គត់ផ្គង់និងធានាត្រូវបានលើកកម្ពស់ជាសន្សឹមៗ ប្រទេសចិននឹងជំរុញដោយគ្រប់ជ្រុងជ្រោយនិងមានរបៀបរៀបរយនូវការងារចាក់វ៉ាក់សាំងចំពោះក្រុមមនុស្សមានហានិភ័យឆ្លងជំងឺខ្ពស់ និងក្រុមមនុស្សជាទូទៅ ព្រមទាំងអនុវត្តការចាក់វ៉ាក់សាំងដោយឥតគិតថ្លៃទៅលើមនុស្សគ្រប់រូប ៕

ពាក្យទាក់ទង: ចិន វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង