Cct850x100 1

មន្ត្រី៖ ធនាគារ SME នឹងចេញជារូបរាងក្នុងពេលឆាប់ៗ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/
លោកមាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ភ្នំពេញ៖ធនាគារ SME នឹងចេញជារូបរាងក្នុងពេលឆាប់ៗ ការលេចចេញជារូបរាងនៃធនាគារ SME គឺដើម្បីជួយកាត់បន្ថយដល់ស្ថានភាពរបស់ប្រជាពលរដ្ឋ ក្នុងការអភិវឌ្ឍន៍ ដល់សហគ្រាសធនតូច និងក្រុមហ៊ុនមួយចំនួនអោយល្អប្រសើរឡើង។នេះជាការលើកឡើងរបស់ លោកមាស សុខសេនសាន អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោក មាស សុខសេនសាន បានគូសបញ្ជាក់ថា ធនាគារ SME នឹងចេញជារូបរាងក្នុងឆ្នាំ២០២០នេះ ដើម្បីឱ្យស្របនឹងស្ថានការណ៍ចង់បានរបស់ប្រទេសជាតិ។ធនាគារ SME មានគោលបំណងលើកស្ទួយដល់សហគ្រាសធនតូច និងមធ្យម ក្នុងការបង្កើតនៅលទ្ធភាពរបស់ខ្លួន ដែលអាចទទួលបាននៅការប្រាក់ទាប ដើម្បីអោយធនាគារ SME មានដំណើរការល្អប្រសើរក្នុងប្រទេសកម្ពុជា។

បើតាមលោក មាស សុខសេចសាន បច្ចុប្បន្ន ធនាគារ SME គឺបានលេចចេញជារូបរាងរួចស្រេចអស់ហើយ អ្វីដែលទន្ទឹងរងចាំនោះគឺការចេញប្រតិបត្តិការ ក្នុងពេលឆាប់ៗ ដើម្បីអោយទាន់នៅសភាពការក្នុងពេលបច្ចប្បន្ន្។ ក្នុងនោះដែរក្រុមប្រតិបត្តិការក៏មានរួចរាល់អស់ដែរ គឺនៅតែទទួលសម្រេចចេញនៅអាជ្ញាប័នដែលចេញពីធនាគារជាតិនៃកម្ពុជាប៉ុណ្ណោះ។

ការលើកឡើងរបស់មន្រ្តីអ្នកនាំពាក្យដូច្នេះ ធ្វើឡើងក្នុង សន្និសីទសារព័ត៌មានស្ដីពី «វឌ្ឍនភាព និងទិសដៅការងារ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ» នៅទីស្តីការគណរដ្ឋមន្រ្តីកាលពីថ្ងៃ០៥ មីនាម្សិលមិញនេះ។

មន្រ្តីអ្នកនាំពាក្យគូរបញ្ជាក់អោយដឹងផងដែរថា SME ជាកញ្ចប់ថវិការមួយ ដែលទទួលបានពីការអនុប័តរបស់រដ្ឋសភាកាលពីឆ្នាំ២០១៩កន្លងទៅ។ ជាការប្រើប្រាស់នៅថវិការរបស់រដ្ឋផ្ទាល់ ក្នុងការត្រៀមរួចជាស្រេចក្នុងការបង្កើតនៅធនាគារនេះឡើង បើទោះជាមានការចូលរួមពីវិភាគទានរបស់វិស័យឯកជន ឬវិស័យអ្វីផ្សេងទៀត ក៏រដ្ឋាភិបាលបានត្រៀមជាស្រេចដើម្បីអោយ SME មានប្រតិបត្តិការក្នុងការជួយសម្រួលដល់ជីវភាពរបស់ប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី កាលពីថ្ងៃ២០ ធ្នូ ឆ្នាំ២០១៧ បានលើកឡើងថា នៅពេលខាងមុខកម្ពុជានឹងបង្កើតឱ្យមានធនាគារសហគ្រាសធុនតូច ដើម្បីឈានទៅផ្តល់កម្ចីឥណទានដល់ម្ចាស់អាជីវកម្ម និងម្ចាស់សហគ្រាសទាំងឡាយណាដែលមានគំនិតចង់បង្កើតសហគ្រាស ឬអាជីវកម្មខ្នាតតូច និងមធ្យម ដែលនេះជាការជំរុញការបង្កើនផលិតផលប្រើប្រាស់ក្នុងស្រុកតាមតែអាចធ្វើទៅបាន៕

ពាក្យទាក់ទង: ធនាគារ
Khcct banner

អត្ថបទទាក់ទង