Cct850x100 1

ធនាគារឯកទេសវីងនិងធនាគារកាណាឌីយ៉ាចុះ​​កិច្ចព្រមព្រៀង​​រួមគ្នាដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ថតរូបអនុស្សាវរីយ៍រវាងថ្នាក់ដឹកនាំ ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ។

ភ្នំពេញ៖ធនាគារឯកទេសវីង (ខេមបូឌា) លីមីតធីត និង ធនាគារ កាណាឌីយ៉ា ក.អ នៅថ្ងៃទី២៣ មិថុនា ឆ្នាំ២០២០នេះ បានចុះ​​កិច្ចព្រមព្រៀង​ធ្វើការ​រួមគ្នាមួយ ដើម្បី​ជំរុញ​បរិយាប័ន្ន​ហិរញ្ញវត្ថុ និងធ្វើ​យ៉ាងណាឲ្យ​ប្រជាជនកម្ពុជា​​គ្រប់រូប​អាច​ទទួល​បាន​សេវា​ហិរញ្ញវត្ថុប្រកប​​ដោយ​ភាព​ងាយស្រួល។

ពិធីចុះហត្ថលេខា​នេះ​ត្រូវបានប្រារព្ធ​ឡើង​ដោយមាន​វត្តមាន​របស់អ្នកឧកញ៉ា គិត ម៉េង ប្រធានកុ្រមបឹ្រក្សាភិបាលនៃធនាគារឯកទេស វីង (ខេមបូឌា) លីមីតធីត និង អ្នកឧកញ៉ាបណ្ឌិត ពុង ឃាវសែ ប្រធាន​ក្រុមប្រឹក្សា​ភិបាលធនាគារកាណាឌីយ៉ា ភ្ញៀវកិត្តិយស និង​គណៈ​គ្រប់គ្រង​នៃ​ក្រុមហ៊ុន​ទាំងពីរ។

ក្រោមការ​ផ្តួចផ្តើម​ភាពជាដៃគូនេះ ធនាគារឯកទេសវីង និង​ធនាគារ​កាណាឌីយ៉ា នឹង​​ធ្វើការ​រួមគ្នាដើម្បី​ស្វែង​រក​ឱកាស​ថ្មីៗ​ដើម្បី​ធានាថា ប្រជាជន​កម្ពុជា​គ្រប់រូប គ្រប់តំបន់អាចទទួលបានភាពងាយស្រួល និង​សុវត្ថិភាព​នៅ​ពេល​​ទទួល​សេវាហិរញ្ញវត្ថុ​ដើម្បី​ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់​ពួកគាត់​កាន់តែ​ប្រសើរ​ឡើង។


ពាក្យទាក់ទង: ធនាគារ
Khcct banner

អត្ថបទទាក់ទង