Cct850x100 1
1800px x h300px kh

ចិនផ្គត់ផ្គង់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ១,៩១ លានដូសដល់ប្រទេសអ៊ុយក្រែន

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

អ៊ុយក្រែន៖យោងតាមព័ត៌មានដែលចុះផ្សាយនៅលើគេហទំព័រខុទ្ទកាល័យប្រធានាធិបតីនៃប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ៣០នេះបានអោយដឹងថា ក្រសួងសុខាភិបាលនៃប្រទេសអ៊ុយក្រែននិងក្រុមហ៊ុនចិន Sinovac Biotech បានចុះហត្ថលេខាលើកិច្ចសន្យាទិញ វ៉ាក់សាំងការពារកូវីដ១៩ ហើយភាគី ចិននឹងផ្គត់ផ្គង់ផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ចំនួន ១,៩១ លានដូសដល់ប្រទេសអ៊ុយក្រែន។

បន្ទាប់ពីវ៉ាក់សាំងនេះដឹកជញ្ជូនមកដល់ ប្រទេសអ៊ុយក្រែននឹកចាក់វ៉ាក់សាំងជូនក្រុមមនុស្សដែលមានហានិភ័យខ្ពស់ដោយឥតគិតថ្លៃ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ុយក្រែនបានថ្លែងថាប្រទេសអ៊ុយក្រែនគ្រោងនឹងចាក់វ៉ាក់សាំងនេះជូនប្រជាជនចំនួន២០ លាននាក់ ដែលស្មើនឹងប្រមាណ ៥០ ភាគរយនៃប្រជាជនសរុប តាមគោលការណ៍ស្ម័គ្រចិត្ត។

ការចាក់វ៉ាក់សាំង ដំណាក់កាលដំបូងគ្រោងនឹងចាប់ផ្តើមនៅខែមករាឆ្នាំ ២០២១ ។

គិតត្រឹមថ្ងៃទី៣០ខែធ្នូនេះ ប្រទេសអ៊ុយក្រែនរកឃើញវិជ្ជមានកូវីដ១៩សរុបចំនួន ១,០៤៥,៣៤៨ ករណី ដែលក្នុងនោះករណីស្លាប់ ១៨.៣២៤ ករណី និងករណីជាសះស្បើយចំនួណ៦៩៨.១៩០ ករណី៕

ពាក្យទាក់ទង: ចិន វ៉ាក់សាំង
Khcct banner

អត្ថបទទាក់ទង