Cct850x100 1

មនុស្សជាង៤០នាក់ត្រូវបានរកឃើញថា បានប៉ះពាល់ជាមួយជនជាតិជប៉ុន ដែលផ្ទុក Covid-19

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ អាជ្ញាធរកម្ពុជា នៅថ្ងៃទី៥ មីនានេះ បានរកឃើញអ្នកប៉ះពាល់ជាមួយជនជាតិជប៉ុនមានផ្ទុកមេរោគ Covid-19 ជាង ៤០នាក់ ហើយអាជ្ញាធរបានតំរូវឱ្យគេនៅដោយឡែកពីគេចំនួន ១៤ថ្ងៃ និង តាមដានសុខភាព។នេះបើយោងតាមការចុះផ្សាយរបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC។

បើតាមប្រភពដដែល បានបញ្ជាក់ថា អ្នកប៉ះពាល់ផ្ទាល់​ ៤នាក់​ និង​ ប្រមាណ​ ៤០នាក់​ប៉ះពាល់ប្រយោល ដែលតំរូវឱ្យគាត់នៅដោយឡែកពីគេចំនួន​ ១៤ថ្ងៃ​ និងតាមដានសុខភាព​ បេីមានចេញរោគសញ្ញាត្រូវយកវត្ថុវិភាគជាបន្ទាន់​ រហូតពេលនេះពួកគាត់ពុំទាន់មានរោគសញ្ញានៅឡេីយទេ​ ។

សូមបញ្ជាក់ថា ជនជាតិជប៉ុនដែលផ្ទុក Covid-19 ជាអ្នកធុរកិច្ចគាត់បានធ្វើណើរជាបន្តបន្ទាប់ក្នុងរយ:ពេលខ្លីពី ប្រទេស​វៀត​ណាម ​ប្រទេសថៃ ប្រទេសហ្វ៊ីលីពីន ប្រទេសកម្ពុជា បន្ទាប់មកទៅវៀតណាម និងត្រលប់ចូល្រទេសជប៉ុនវិញហើយរកឃើញវិជ្ជមាន​នៅទីនោះ ។


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង