Cct850x100 1
1800px x h300px kh

«ព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី»សម្រេចការសាងសង់បាន៣៥ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
គម្រោងព្រលានយន្តហោះអន្តរជាតិសៀមរាបអង្គរថ្មី

សៀមរាប៖ គិតត្រឹមថ្ងៃទី ២៣ ធ្នូនេះ គម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបបានសម្រេចបានចំនួន៣៥% ហើយៗ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខ។នេះបើយោងតាមការឱ្យរបស់អាកាសចរស៊ីវិល ក្នុងពេលចុះត្រួតពិនិត្យ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ។

ក្នុងបេសកម្មត្រួតពិនិត្យការងារ ក្រុមហ៊ុន Angkor International Airport Investment (Cambodia) Co., Ltd. បានធ្វើបទបង្ហាញពី ផែនការសាងសង់អាកាសយានដ្ឋានទាំងមូល ( Overall Schedule) និងរាយការណ៏ អំពីវឌ្ឍនៈភាពគម្រោងសាងសង់អាកាសយានដ្ឋាន ឆ្នាំ២០២០ ( Project Progress in 2020) ផែនការសាងសង់អាកាសយានដ្ឋានឆ្នាំ២០២១ (Construction Plan for 2021) និង វិធានការត្រូតពិនិត្យ និងការបង្ការជម្ងឺឆ្លង កូវិដ១៩ ចំពោះបុគ្គលិក និងកម្មករដែលធ្វើការក្នុងគម្រោងសាងសង់អាកាសយានដ្ឋានទាំងមូល ( Pandemic Prevention and Control)។

តាមការវាយតម្លៃគម្រោងសាងសង់អាកាសយានដ្ឋាន អន្តរជាតិសៀមរាបបានសម្រេចបានចំនួន៣៥% ហើយៗ នឹងគ្រោងបញ្ចប់នៅថ្ងៃទី១៤ ខែមិនា ឆ្នាំ២០២៣ ខាងមុខ ដោយការសាងសង់បានចាប់ផ្តើម ចាប់តាំងពីថ្ងៃទី១៥ ខែមិនា ឆ្នាំ២០២០ មកម្លេះ ដោយមានរយៈពេល ៣៦ ខែ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត រដ្ឋមន្ត្រី ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី ទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល  បានថ្លែងថា ប្រទេសកម្ពុជា ជាពិសេសខេត្តសៀមរាប នឹងទទួលបាននូវអាកាសយានអន្តរជាតិថ្មីមួយនាឆ្នាំ២០២៣ ឆាប់ៗខាងមុខ ដែលនឹងចូលរួមចំណែកក្នុងការទាក់ទាញភ្ញៀវទេសចរណ៏ មកទស្សនាខេត្តសៀមរាប សំដៅជម្រុញកំណើនសេដ្ឋកិច្ចជាតិ ការបង្កើនការងារ និងប្រាក់ចំណូល ជូនប្រជាពលរដ្ឋ និងរួមចំណែកការអភិវឌ្ឍន៏សង្គមប្រកបដោយចីរភាព។

គួរបញ្ជាក់ថា ក្នុងឆ្នាំ២០២០នេះ កម្ពុជាបានចុះហត្ថលេខាលើផែនការមេសាងសង់ចុងក្រោយនៃអាកាសយានដ្ឋានអន្តរជាតិសៀមរាប (AIAI)។ ព្រលានយន្តហោះអន្តរជាតិថ្មីនេះ គ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ២០២៣។ ឆ្នាំ២០២៣នេះ ក៏ជាឆ្នាំនៃការបញ្ចប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនៅក្នុងខេតកណ្តាលផងដែរ។ ព្រលានយន្តហោះអន្តរជាតិទាំងពីរនេះ គ្រោងនឹងចំណាយថវិកាសាងសង់ជាង២ពាន់លានដុល្លារអាមេរិក។

ក្រៅពីព្រលានយន្តហោះអន្តរជាតិខាងលើ កម្ពុជាក៏កំពុងអភិវឌ្ឍ និងគ្រោងអភិវឌ្ឍលើព្រលានយន្តហោះក្នុងស្រុកផ្សេងៗទៀតផងដែរ ដូចយ៉ាង ព្រលានយន្តហោះនៅក្នុងខេត្តកោះកុង ព្រលានយន្តហោះខេត្តបាត់ដំបង ខេត្តបន្ទាយមានជ័យ និង ខេត្តមណ្ឌលគិរីជាដើម។ ចំពោះការអភិវឌ្ឍលើព្រលានយន្តហោះជាតិ និងអន្តរជាតិទាំងនេះ រដ្ឋាភិបាលគ្រោងនឹងចំណាយថវិកាប្រមាណ៣,៥៦០លានដុល្លារអាមេរិក។ នេះបើតាមរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលកម្ពុជា​៕


Khcct banner

អត្ថបទទាក់ទង