Yearendyearend1140x150

ប្រមុខដឹកនាំកម្ពុជាប្រកាសឱ្យផ្អាកការចាប់ដៃគ្នា ដើម្បីជៀសវាងការឆ្លងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ នៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលនៅរសៀលថ្ងៃពុធនេះ សម្តេចហ៊ុន សែន បានប្រកាសឱ្យផ្អាកទម្លាប់ចាប់ដៃគ្នាមួយរយៈពេលសិន ដើម្បីការពារពីឆ្លងមេរោគកូរ៉ូណា។ ជំនួសឱ្យការចាប់ដៃគ្នានេះ សម្តេចប្រមុខរដ្ឋាភិបាលកម្ពុជាជំរុញឱ្យប្រជាពលរដ្ឋទាំងអស់មកប្រើប្រាស់ការសំពះគ្នាបែបប្រពៃណីខ្មែរ ដើម្បីសម្តែងការគួរសមដាក់គ្នាវិញ។

បន្ថែមពីលើបញ្ហានេះ សម្តេចហ៊ុន សែន ក៏បានប្រកាសជាសាធារណៈថា អាទិភាពចម្បងរបស់កម្ពុជានៅពេលនេះ គឺរួមគ្នាប្រយុទ្ធប្រឆាំងមេរោគឆ្លងកូវីដ-១៩ (កូរ៉ូណា)។ បើតាមសម្តេចហ៊ុន សែន ការប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណានេះ គឺត្រូវចូលរួមទាំងអស់គ្នា។ សម្រាប់សម្តេចហ៊ុន សែន បញ្ហាសំខាន់ដែលត្រូវធ្វើនៅពេលនេះ គឺត្រូវប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយជុំវិញបញ្ហាកូរ៉ូណានេះ។ មួយវិញទៀត គឺត្រូវផ្សព្វផ្សាយ និងអប់រំដល់ប្រជាពលរដ្ឋឱ្យចេះការពារខ្លួនពីមេរោគកូរ៉ូណានេះ។

ប្រមុខរដ្ឋាភិបាលកម្ពុជា ក៏បានអះអាងឡើងវិញពីការភ័យខ្លាចហួសហេតុនៃការឆ្លងមេរោគកូរ៉ូណាដែលបានក្លាយជាបញ្ហាសំខាន់នៅកម្ពុជា។ សម្តេចហ៊ុន សែន គូសបញ្ជាក់ថា ជម្រើសភ័យខ្លាច មិនមែនជាជម្រើសល្អនោះឡើយ ប៉ុន្តែជម្រើសក្លាហានដោយចេះការពារខ្លួនទៅវិញទេ ទើបជាជម្រើសដែលល្អត្រឹមត្រូវ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង