Yearendyearend1140x150

សម្តេចហ៊ុន សែន បញ្ជាឱ្យក្រសួងបន្ថយការចំណាយ៥០% ដើម្បីទុកថវិកាប្រឆាំងកូវីដ-១៩

សង្គម
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ សម្តេចហ៊ុន សែន នៅរសៀលថ្ងៃពុធ ទី០៥ ខែកុម្ភៈ បានប្រកាសឱ្យគ្រប់ក្រសួងទាំងអស់ត្រូវកាត់បន្ថយការចំណាយរបស់ខ្លួនឱ្យបាន៥០%ជាចាំបាច់ លើកលែងតែក្រសួងការបរទេស ក្រសួងពាណិជ្ជកម្ម និង ទីស្តីការគណៈរដ្ឋមន្រ្តីដែលត្រូវកាត់បន្ថយការចំណាយឱ្យបាន២៥%។ សម្តេចហ៊ុន សែន បញ្ជាដូច្នេះនៅក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងសុខាភិបាលនៅសណ្ឋាគារសុខាភ្នំពេញ។

ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏ប្រាប់ឱ្យមន្រ្តីរដ្ឋាភិបាលទាំងអស់ត្រូវកាត់បន្ថយការធ្វើដំណើរចេញទៅប្រជុំនៅក្រៅប្រទេសបើអាចធ្វើទៅបាន។ ប៉ុន្តែ បើជៀសមិនរួច គឺត្រូវកាត់បន្ថយចំនួនមន្រ្តីទៅចូលរួម ពោល គឺទៅ៥នាក់ ត្រូវកាត់បន្ថយមកត្រឹម២នាក់បានហើយ។ នេះ គឺដើម្បីកាត់ការចំណាយ ទុកថវិកាសម្រាប់ប្រយុទ្ធប្រឆាំងនឹងមេរោគឆ្លងកូរ៉ូណាឫកូវីដ-១៩។ 

បន្ថែមលើនេះ សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន ក៏បានប្រាប់ឱ្យផ្អាកគម្រោងសាងសង់ទាំងឡាយណាដែលមិនទាន់ចាប់ផ្តើមសាងសង់ផងដែរ។ សម្តេចហ៊ុន សែន ប្រាប់ឱ្យក្រុមហ៊ុនសាងសង់ផ្អាកការសាងសង់រហូតដល់បញ្ហារីករាលនៃមេរោគឆ្លងកូរ៉ូណារលត់ផុតសិន៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង