Cct850x100 1
1800px x h300px kh

ឆ្នាំ២០២០៖ការផ្គត់ផ្គង់អគ្គិសនីគ្រប់គ្រាន់ ខណៈទំនប់វារីអគ្គិសនីចំនួន២ទៀតចាប់ផ្តើមដំណើរការ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
រូបភាពដោយ៖ ក្រសួងរ៉ែ និងថាមពល 

ភ្នំពេញ៖ រយៈពេលជិតពេញមួយឆ្នាំ២០២០នេះ ដំណើរការនៃការផ្គត់ផ្គង់អគ្គសនីនៅកម្ពុជា មិនមានជាបញ្ហាចោទនោះទេ ពោលគឺដំណើរការទៅយ៉ាងរលូនបើធៀបនិងឆ្នាំ២០១៩។ហើយនៅឆ្នាំ២០២០នេះ កម្ពុជាទទួលបានគម្រោងទំនប់វារីអគ្គិសនីចំនួន២ទៀតចាប់ផ្តើមដំណើរការសាងសង់។

លោក វ៉ិច ទ័រហ្សូនា អគ្គនាយកនៃអគ្គនាយកដ្ឋានថាមពល និងជាអ្នកនាំពាក្យនៃក្រសួងរ៉ែ និងថាមពល បានឱ្យដឹងថា វារីអគ្គិសនីនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ដំណើរការបានល្អប្រសើរសម្រាប់ប្រតិបត្តិការនៅក្នុងឆ្នាំនេះ ដោយដំណើរការទៅយ៉ាងរលូន ចំណែកការផ្គត់ផ្គង់ក្នុងការប្រើប្រាស់វិញក៏មិនមានជាបញ្ហាចោទដែរ។

អ្នកនាំពាក្យរូបនេះបានបន្តថា បើប្រៀបធៀបជាមួយនឹងឆ្នាំ២០១៩ វិញឃើញថាឆ្នាំនេះវារីអគ្គិសនីនៅកម្ពុជាដំណើរការទៅបានល្អ ប្រភពទឹកគ្រប់គ្រាន់មិនដូចជាកាលពីឆ្នាំមុនដោយសារតែមានបញ្ហាខ្វះខាតទឹកដូច្នេះការផ្គត់ផ្គង់ទំនប់អគ្គិសនីមួយ គឺមានការល្អប្រសើរជាងឆ្នាំមុនៗ។

លោកមានប្រសាសន៍ថា៖ «បើនិយាយពីឆ្នាំ២០១៩ ការផ្គត់ផ្គង់អគ្គិសនីគឺឲ្យមានការខ្វះខាតដោយសារតែវាជាឆ្នាំដែលមានតែរាំងស្ងួតខ្លាំង ចំណែកឆ្នាំនេះគឺយើងមានប្រភពទឹកគ្រប់គ្រាន់មិនចោទជាបញ្ហាឡើយ»។

បច្ចុប្បន្ននេះ មានគម្រោងចំនួន ២បន្ថែមទៀត ដែលអនុញ្ញាតឲ្យធ្វើការវិនិយោគទៅលើទំនប់វារីអគ្គិសនីនៅក្នុងប្រទេសកម្ពុជា ទីមួយគឺគម្រោងស្ទឹងតាតៃដែលប្រភពទឹកដែលមានទំនាក់ទំនងគ្នាទៅវិញទៅមកគ្រោងនឹងផលិតអគ្គិសនីលើអានុភាព១៥០ មេហ្កាវ៉ាត់ ដែលមានទីតាំងស្ថិតនៅចម្ងាយ ១៣ គីឡូម៉ែត្រក្រោមទំនប់ស្ទឹងកែប ដោយចំណាយថវិកា ៣៨៩.៤១៤.០០៤ ដុល្លារ។គម្រោងនេះមានសម្បទានរយៈពេល ៣៩ ឆ្នាំ ក្នុងនោះរយៈពេល ៤ ឆ្នាំសម្រាប់ការសាងសង់និង ៣៥ ទៀតសម្រាប់អាជីវកម្ម។

ចំណែកគម្រោងទីពីរ គឺគម្រោងនៅស្ទឹងពោធិ៍សាត់១ ដែលស្ថិតនៅក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ មានសមត្ថភាពផលិតថាមពលបាន៨០មេហ្គាវ៉ាត់ ដោយក្រុមហ៊ុនកូរ៉េខាងត្បូង SPHP (Cambodia)Co.,Ltd មានទឹកប្រាក់វិនិយោគជាង ២៣១ លានដុល្លារ ។

គួរជម្រាបថាមកដល់ពេលនេះ កម្ពុជាមានវារីអគ្គិសនីចំនួន៨កន្លែងហើយ ដោយ៦កន្លែង ស្ថិតនៅភាគខាងត្បូងឈៀងខាងលិច នៃប្រទេសកម្ពុជា មានដូចជា៖ វារីអគ្គិសនីអាតៃ ឬស្សីជ្រុំ កំចាយ គីរីរម្យ១ គីរីរម្យ៣ និងវារីអគ្គិសនីតាតៃ ស្ទឹងពោធិ៍សាត់១ និងទំនប់វារីអគ្គិសនី សេសានក្រោម២ ស្ថិតនៅខេត្តស្ទឹងត្រែងភាគឥសាននៃប្រទេសកម្ពុជា៕

Khcct banner

អត្ថបទទាក់ទង