Yearendyearend1140x150

ព្រឹត្តិការណ៍២៨វិច្ឆិកា ធ្វើឱ្យវិស័យសណ្ឋាគារកាន់តែដុនដាបខ្លាំង

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
លោកស្រី ក្លេ ខៃចិន្តា ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា 

ភ្នំពេញ៖ ព្រឹត្តិការណ៍២៩ វិច្ឆិកា បានធ្វើឱ្យវិស័យសណ្ឋាគារកាន់តែធ្លាក់ចុះខ្លាំងឡើងមួយកម្រិតបន្ថែមទៀត ខណៈមិនមានភ្ញៀវទេសចរទាល់តែសោះចេញចូលស្នាក់នៅ។ នេះបើតាមការបញ្ជាក់ឱ្យដឹងពីលោកស្រី ក្លេ ខៃចិន្តា ប្រធានសមាគមសណ្ឋាគារនៅកម្ពុជា ថ្ងៃទី១៤ ធ្នូ ឆ្នាំ២០២០។

ព្រឹត្តិការណ៍ ២៨ វិច្ឆិកា បានជះឥទ្ធិពលយ៉ាងខ្លាំងទៅដល់វិស័យសណ្ឋាគារនៅកម្ពុជាបន្ថែមមួយកម្រិតទៀត មានន័យថាកាន់តែថមថយខ្លាំង បើធៀបនិងកាលពីមុនវិស័យសណ្ឋាគារ គ្រាន់មានភ្ញៀវទេសចរខ្លះចេញចូលដើរកម្សាន្តនៅតាមខេត្តមួយចំនួន តែបន្ទាប់ពីមានព្រឹត្តិការណ៍នេះរួចមក ភ្ញៀវទេចរក្នុងស្រុកមានការធ្លាក់ចុះយ៉ាងកំហុក។ នេះបើតាមការបញ្ជាក់ពីប្រធានសមាគមសណ្ឋាគារនៅកម្ពុជា។

លោកស្រី ក្លេ ខៃចិន្តា បានបន្តទៀតថា កាលពីមិនទាន់មានព្រឹត្តិការណ៍២៨ វិច្ឆិកានេះ ចំនួនភ្ញៀវទេសចរនៅក្នុងស្រុកបានដើរលេងនៅតាមរមណីយដ្ឋាននានាក៏ដូចជាសម្រាកនៅតាមខេត្ត ប៉ុន្តែចាប់តាំងពីព្រឹត្តិការណ៍ ២៨វិច្ឆិកានេះកើឡើងហើយ ធ្វើឱ្យចំនួនភ្ញៀវទេសចរក្នុងស្រុកអន់ថយតែម្ដង ពោលទាំងភ្ញៀវក្រៅស្រុក និងក្នុងស្រុកមានការថមថយខ្លាំង។

លោកស្រីក៏បានបន្ថែមទៀតដែរថា ភ្ញៀវក្នុងស្រុកមិនចេញដើរកម្សាន្តក៏ដោយសារតែការចូលរួមជាមួយនិងរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលក្នុងការទប់ស្កាត់នូវការរីករាលដាលនៃជំងឺកូវីដ១៩ ដែលបានឆ្លងជាសហគមន៍នៅក្នុងព្រឹត្តិការណ៍ ២៨ វិច្ឆិកានេះ។

បើតាមការបញ្ជាក់ឲ្យដឹងពីប្រធានសមាគមរូបនេះ ចំពោះភ្ញៀវទេសចរក្នុងស្រុកនោះមានតិចតួចបំផុត ដែលភាគច្រើនជាអ្នកជំនួញអ្នករកស៊ី អ្នកធ្វើការ ដែលត្រូវមានកិច្ចប្រជុំចុះតាមខេត្តម្ដងកាលប៉ុណ្ណោះ ពោលគឺមិនមានចំនួនច្រើននោះទេ

យ៉ាងណាមិញ មកទល់ពេលនេះប្រធានសមាគមវិស័យសណ្ឋាគារនៅកម្ពុជា មិនទាន់អាចកំណត់ចំនួនទិន្នន័យច្បាស់លាស់អំពីការបាត់បង់ភ្ញៀវទេសចរជាតិ អន្តរជាតិនៅក្នុងស្រុក និងផលប៉ះពាល់នៅលើវិស័យសណ្ឋាគារបានយ៉ាងណានោះទេ ដោយសារតែចំនួននិងទិន្នន័យមួយចំនួនមានការប្រែប្រួល។

លោកស្រីនៅតែរំពឹងថា នៅខែបន្ទាប់ៗភ្ញៀវទេសចរនឹងមានការកើនឡើងវិញ នៅពេលដែលបញ្ហាកូវីដ១៩បានធូរស្បើយ ហើយប្រជាពលរដ្ឋទាំងអស់មានលទ្ធភាពនៅក្នុងការប្រកបរបររកស៊ីចំណែកឯវិស័យសេដ្ឋកិច្ចក៏មានការរីកចម្រើនឡើងវិញវិញ ដូច្នេះវិស័យសណ្ឋាគារនិងវិស័យទេសចរណ៍បានដើរទៅយ៉ាងរលូនផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វិស័យសណ្ឋាគារ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង