Cct850x100 1
1800px x h300px kh

ចិនប្រើការទូតបែប “ចចកចម្បាំង” ដើម្បីគាំពារសន្តិសុខ និងការចោទប្រកាន់លាបពណ៌

ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិន 

ចិន៖ ក្រសួងការបរទេសចិន បានធ្វើការឆ្លើយតបនឹង “ការទូតបែបចចកចម្បាំង” ថា តាមពិតនេះជាការចម្លងមួយទៀតរបស់ “ការគំរាមកំហែងពីប្រទេសចិន”។

លោកស្រី HuaChunying អ្នកនាំពាក្យក្រសួងការបរទេសចិន បានឆ្លើយតបនៅក្នុងសន្និសីទការសែតជាប្រចាំនៅក្រុងប៉េកាំងកាលពីថ្ងៃទី ១០ ខែធ្នូថា បើសិនជាប្រជាជនមួយចំនួនតូចចាត់ទុកការទូតរបស់ចិនជាការទូតបែប “ចចកចម្បាំង” គឺដោយសារប្រទេសចិនចង់លាតត្រដាងការពិត ដើម្បីធ្វើការតបតវិញចំពោះការមួលបង្កាច់ លាបពណ៌និងចោទប្រកាន់ដោយគ្មានហេតុផលនិងគ្មានខ្សែបន្ទាត់ក្រិត។

បើតាមលោកស្រី HuaChunying  នយោបាយការទូតបែប “ចចកចម្បាំង” ដើម្បីគាំពារសន្តិសុខអធិបតេយ្យភាពជាតិ ការអភិវឌ្ឍនិងផលប្រយោជន៍ គាំពារកិត្តិយសនិងមោទនភាពជាតិចិន ក៏ដូចជាគាំពារយុត្តិធម៌និងសច្ចាធម៌អន្តរជាតិ ។

សូមបញ្ជាក់ថាកាសែត« Daily Mirror»របស់អាល្លឺម៉ង់បានចុះផ្សាយអត្ថបទទិទៀនមួយក្រោមចំណងជើងថា « ចចកចម្បាំងរបស់ចិន» ដើម្បីទិទៀនការទូតបែប “ចចកចម្បាំង” របស់ចិន ។ ពេលឆ្លើយនឹងសំណួរមានពាក់ព័ន្ធ លោកស្រី HuaChunying បានបញ្ជាក់ថា និយាយពីធាតុពិត ការផ្សព្វផ្សាយពីការទូតបែប “ចចកចម្បាំង” ជាការចម្លងមួយទៀតនៃ “ការគំរាមកំហែងពីប្រទសចិន” ។អត្ថបទ៖Cri ccfr

ពាក្យទាក់ទង: ចិន
Khcct banner

អត្ថបទទាក់ទង