Cct850x100 1
1800px x h300px kh

កូវីដ-១៩រាលដល់សហគមន៍ក្នុង«ខេត្តកណ្តាល»ផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់បានបិទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កណ្តាល៖កូវីដ-១៩រាលដល់សហគមន៍ក្នុងខេត្តកណ្តាលហើយ ហើយបច្ចុប្បន្ននេះ អាជ្ញាធរខេត្តគ្រប់ជាន់ថ្នាក់កំពុងដឹកនាំក្រុមការងារ ចុះពិនិត្យ និងបញ្ជាឱ្យមានការស្រាវជ្រាវរកអ្នកពាក់ព័ន្ធជាមួយអ្នកជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា ខណៈផ្សារបឹងខ្យាង និង វត្តវិហារត្រាញ់ បានបិទជាបណ្ដោះអាសន្នសិន។

អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា ក្នុងខេត្តកណ្តាលមានទីតាំងមួយចំនួនអ្នកវិជ្ជមានកូវីដ-១៩ បាននៅរស់នៅ និងមានការទាក់ទងជាមួយប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយក្នុងនោះ នៅក្នុងស្រុកកណ្តាលស្ទឹងមានអ្នកវិជ្ជមានកូវីដ-១៩ម្នាក់មានទៅ​ហូប​បប​​ជាមួយប្រជាពលរដ្ឋ ហើយពាក់ព័ន្ធដល់ក្នុងផ្សារ វត្ត និងភូមិមួយចំនួនទៀត ក្នុងចំណោមនោះមានអ្នកសង្ស័យខ្ពស់ក្នុងការកើតកូវីដ-១៩។

ចំណែកទីតាំងមួយទៀតនៅក្រុងទឹកខ្មៅ មានករណីវិជ្ជមានកូវីដ-១៩ចំនួន២នាក់ ដែលធ្វើការងារនៅហាង Pedro ហើយអាជ្ញាធរខេត្តកំពុងធ្វើការស្រាវជ្រាវ ក្នុងនោះមានអ្នកពាក់ព័ន្ធមួយចំនួនជាមន្ត្រីខេត្តកណ្តាលផងដែរ។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាឱ្យអាជ្ញាធរបិទទីតាំងលក់ដូរមួយចំនួននៅក្នុងក្រុង ក្រុមគ្រូពេទ្យបានបាញ់ថ្នាំសម្លាប់មេរោគ និង បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ ដោយផ្តាំថា បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ។

គួរបញ្ជាក់ថា យោងរបាយការណ៍របស់អជ្ញាធរស្រុក និងក្រុមគ្រូពេទ្យ បានបញ្ជាក់ថាអ្នកដែរពាក់ព័ន្ឋទាំងអស់មានចំនួន៤៤នាក់ អ្នកពាក់ព័ន្ធដោយផ្ទាល់មានចំនួន០៧នាក់ និងប្រយោលចំនួន៣៧នាក់ ហើយពួកគាត់បានធ្វើចត្តាឡីស័ក បានត្រឹមត្រូវតាមវិធានរបស់ក្រសួងសុខាភិបាល រួចហើយ។អភិបាលខេត្ត ក៏បានធ្វើការអប់រំណែនាំដល់ប្រជាពលរដ្ឋចូលរួមសហការជាមួយអាជ្ញាធរ និងក្រុមគ្រូពេទ្យ បើបានដឹងខ្លួនថាមានជាប់ពាក់ព័ន្ធ សូមទៅធ្វើតេស្ត និងមិនត្រូវមានការភ័យខ្លាចជ្រុល ឬជ្រួលច្របល់ឡើយ៕


ពាក្យទាក់ទង: កូរ៉ូណា​
Khcct banner

អត្ថបទទាក់ទង