Yearendyearend1140x150

លោកបណ្ឌិតសុខ ទូចអស់កម្លាំងខ្លាំង ក្រោយជនល្មើសកាប់ឈើអស់៣០០ដើម ក្នុងឧទ្យានរាជបណ្ឌិត្យសភា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកបណ្ឌិតសុខ ទូច ដើរដើរល្បាតព្រៃ។

ភ្នំពេញ៖ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិតសុខ ទូច នៅថ្ងៃទី ៨​ ធ្នូនេះ បានសម្តែងពីការអស់កម្លាំងខ្លាំង ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម។

តាមរយៈទំព័រហ្វេសកប៊ុកនៅថ្ងៃនេះ លោកបណ្ឌិតសុខ ទូច បានថ្លែងថា "នៅថ្ងៃនេះ ខ្ញុំពិតជាអស់កម្លាំងខ្លាំងណាស់ ក្រោយពីបានដើរល្បាតនៅជ្រុងម្ខាងនៃឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ត្រូវបានជនល្មើសកាប់បំផ្លាញព្រៃឈើអស់៣០០ដើម ដែលអ្នកកាប់បំផ្លាញនេះបានដឹងថាខ្ញុំមិនបានធ្វើការល្បាតរយៈពេលប្រមាណជិត១ខែ ដោយសារមានធុរៈមមាញឹកខ្លាំង"

លោកបណ្ឌិតសុខ ទូច បានថ្លែងថា អ្នកដែលកាប់បំផ្លាញទាំងនេះ គឺជាអ្នកដែលទើបតែបានរស់នៅក្នុងឧទ្យាននេះ នៅក្រោយព្រះមហាក្សត្រ ឡាយព្រះហស្តលេខាលើព្រះរាជក្រឹត្យ ស្ដីពី ការបង្កើតឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប និងដាក់ឧទ្យាននេះទៅជាឧទ្យានសម្រាប់ធ្វើការអភិរក្ស។ ក្រុមការងារបានចុះទៅត្រួតពិនិត្យផ្ទះរបស់ប្រជាពលរដ្ឋទាំង៣១គ្រួសារដែលរស់នៅក្នុងឧទ្យាននេះចំនួន១៥ខ្នង និងបានរកឃើញថា នៅក្នុងផ្ទះទាំង១៥ខ្នងនេះ សុទ្ធសឹងតែមានឈើដែលត្រូវបានកាប់បំផ្លាញពីឧទ្យាន។ 

ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តព្រះវិហារ ឯកឧត្ដមអភិបាលខេត្តព្រះវិហារ បានចាត់តាំងអភិបាលរងខេត្តមួយរូប ដើម្បីដាក់ចេញនូវចំណាត់ការ និងដោះស្រាយបញ្ហាជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះ ដោយអាជ្ញាធរខេត្តបានសម្រេចផ្ដល់ជូននូវដីដែលមានទំហំ១៥០០ម៉ែត្រក្រឡា (ទទឹងប្រវែង៣០ម៉ែត្រ បណ្ដោយប្រវែង៥០ម៉ែត្រ) ព្រមទាំងមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ដូចជា សាលារៀន វត្តអារ៉ាម ភូមិ និងអណ្ដូងទឹក ដោយនៅពេលដែលពួកគាត់តាំងទីលំនៅក្នុងឧទ្យាននេះ ពួកគាត់ពុំទទួលបានហេដ្ឋារចនាសម្ព័ន្ធទាំងអស់នេះឡើយ។

ប្រធានរាជបណ្ឌិត្យសភាកម្ពុជាលោកបណ្ឌិតរូបនេះ អំពាវនាវដល់អាជ្ញាធរដែលមានសមត្ថកិច្ច មេត្តាជួយពន្លឿនការចាត់វិធានការនិងដំណោះស្រាយជូនដល់ប្រជាពលរដ្ឋទាំង៣១គ្រួសារនេះឱ្យបានកាន់តែឆាប់រហ័ស៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ព្រៃឈើ
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង