Yearendyearend1140x150

ពលរដ្ឋខ្មែរ៤នាក់សមគំនិតជាមួយវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/
សកម្មភាពកងកម្លាំងចុះមកត្រួតពិនិត្យទីតាំងកាប់ឈើ។ រូបភាព កងរាជអាវុធហត្ថលើផ្ទៃប្រទេស

ភ្នំពេញ៖ ក្រុមការងាររបស់គណៈកម្មការជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ជាជនជាតិខ្មែរដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាម បើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុច ដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម។

បញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយភាគីពាក់ព័ន្ធ បានឃាត់ខ្លួនជនសង្ស័យចំនួន៤នាក់ដែលមានការសមគំនិត ឃុបឃិតគ្នាជាមួយជនជាតិវៀតណាមបើកផ្លូវឲ្យចូលមកកាប់ឈើក្នុងតំបន់អូរហ៊ុចដើម្បីដឹកជញ្ជូនយកទៅប្រទេសវៀតណាម និងដកហូតវត្ថុតាងឈើចំនួន២៥២កំណាត់ គ្រឿងចក្រនិងត្រាក់ទ័រ២គ្រឿ ម៉ូតូ២គ្រឿង និងរណាយន្ត១។

បច្ចុប្បន្ននេះ អាជ្ញាធរបានកសាងសំណុំរឿងចោទប្រកាន់ជនសង្ស័យចំនួន៤នាក់ មានឈ្មោះ អ៊ុក ណាខៃ មេបញ្ជាការកងអនុសេនាធំការពារព្រំដែនលេខ២, ឈ្មោះ ឡឹក ញែក មេបញ្ជាការរង កងអនុសេនាធំការពារព្រំដែនលេខ២ ទទួលទិសអូរហ៊ុច, ឈ្មោះ វ៉ាន់ ចន្ធារី មេបញ្ជាការកងអនុសេនាតូចការពារព្រំដែនលេខ២ ឈរជើងនៅអូហ៊ុច និងឈ្មោះ លាង ភារ័ត្ន មេប៉ុស្តិ៍នគរបាលការពារព្រំដែន អូរហ៊ុច និងវត្ថុតាងរួមមាន ឈើមូលប្រភេទស្រឡៅ សុក្រមចំនួន២៥២កំណាត់ ត្រាក់ទ័រ២គ្រឿង ម៉ូតូ២គ្រឿង រណារយន្ត១គ្រឿង បញ្ជូនទៅតុលាការខេត្តមណ្ឌលគិរី ដើម្បីអនុវត្តនីតិវីធី។

គួរបញ្ជាក់ថា កាលពីថ្ងៃទី ២៣ មិថុនា អាជ្ញាធរបានរុករកគល់ឈើដែលបានកាត់ ត្រង់ចំណុចខ្សែរបន្ទាត់ព្រំដែនអូរហុច ស្ថិតនៅភូមិអូរអាម ឃុំស្រែខ្ទម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ដោយរកឃើញឈើជ្រុង ៦គំនរមានចំនួន ៧៥ដុំស្មើរ ១៧.៣៩៦ម៉ែត្រគូប៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង