Yearendyearend1140x150

បទវិភាគ៖ប្រទេសជាច្រើនបង្ហាញពីឆន្ទៈធ្វើកិច្ចសហប្រតិបត្តិការខាងវ៉ាក់សាំងជាមួយប្រទេសចិន

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ ៖ បន្ទាប់ពីផ្ទុះជំងឺកូវីដ១៩ ប្រទេសជាច្រើនដូចជាចិន សហរដ្ឋអាមេរិកនិងឥណ្ឌាជាដើមបានធ្វើការងារសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងជំងឺកូវីដ១៩ជាបន្តបន្ទាប់ ។ ក្នុងចំណោមប្រទេសទាំងនេះ ល្បឿននិងគុណភាពនៃការសិក្សាស្រាវជ្រាវនិងផលិតវ៉ាក់សាំងជំងឺកូវីដ១៩របស់ចិនគួរឱ្យកត់សម្គាល់ដែលត្រូវប្រទេសនានាលើពិភពលោកទទួលស្គាល់ជាទូទៅ ។

បច្ចុប្បន្ននេះ ប្រទេសចិនមានវ៉ាក់សាំងចំនួន៥ប្រភេទបានធ្វើតេស្តលើមនុស្សដំណាក់កាលទីបីនៅប្រទេសជាច្រើន លទ្ធផលជាជំហានដំបូងបានបង្ហាញនូវសុវត្ថិភាពដ៏ល្អប្រសើរ ។ ដូច្នេះ ប្រទេសជាច្រើនបានសំដែងការគាំទ្រចំពោះវ៉ាក់សាំងរបស់ចិនតាមរយៈការអនុវត្តជាក់ស្តែង រហូតដល់មានមេដឹកនាំកំពូលរបស់ប្រទេសជាច្រើនបានកោតសរសើរចំពោះប្រទេសចិនជាសាធារណៈ ដើម្បីទទួលស្គាល់នូវប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំងរបស់ចិន ។

ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានបរទេសបានផ្សាយដំណឹងថា លោក Mohammed bin Rashid Al Maktoum អនុប្រធានាធិបតីនិងជានាយករដ្ឋមន្ត្រីអេមីរ៉ាតអារ៉ាប់រួមបានចែករំលែកតាមបណ្តាញទំនាក់ទំនងសង្គមនូវរូបថតដែលលោកកំពុងចាក់វ៉ាក់សាំងជំងឺកូវីដ១៩នៃក្រុមហ៊ុន Sinopharm របស់ចិនកាលពីថ្ងៃទី៣ខែវិចិ្ឆកា ។

តាមការផ្សាយឱ្យដឹងថា នៅពេលមុននេះ មានមន្ត្រីអេមីរ៉ាតអារ៉ាប់រួម១០នាក់ផ្សេងទៀតបានចាក់វ៉ាក់សាំងជំងឺកូវីដ១៩ហើយ ក្នុងនោះបូករួមទាំងរដ្ឋមន្ត្រីការបរទេស រដ្ឋមន្ត្រីសុខាភិបាលនិងរដ្ឋមន្ត្រីកិច្ចការគណៈរដ្ឋមន្ត្រីរបស់ប្រទេសនេះ ហើយប្រទេសមជ្ឈិមបូព៌ាដូចជា បារ៉ែន អេហ្ស៊ីបនិងហ៊្សកដានីជាដើមក៏បានចូលរួមការពិសោធន៍ដំណាក់កាលទីបីនៃវ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ ។

ពេលថ្មីៗកន្លងទៅនេះ រដ្ឋាភិបាលអ៊ូសបេគីស្ថានបានប្រកាសថា នឹងធ្វើតេស្តលើមនុស្សដំណាក់កាលទីបីចំពោះវ៉ាក់សាំងរបស់ចិនមួយប្រភេទនៅអ៊ូសបេគីស្ថាន ។ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍និងច្នៃប្រឌិតថ្មីរបស់អ៊ូសបេគីស្ថានបានថ្លែងថា សុវត្ថិភាពនៃវ៉ាក់សាំងដែលផលិតដោយប្រទេសចិនគឺខ្ពស់ជាងវ៉ាក់សាំងស្រដៀងគ្នាផ្សេងទៀតយ៉ាងឆ្ងាយ ។

កាលពីខែកញ្ញាឆ្នាំនេះ លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីនបានថ្លែងអំពីវ៉ាក់សាំងរបស់ចិនថា លោកមានទំនោរក្នុងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ពីប្រទេសចិននិងរុស្ស៊ី ។ លោកថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍សង្ឃឹមខ្ពស់ថា ប្រសិនបើវ៉ាក់សាំងការពារជំងឺកូវីដ-១៩របស់ប្រទេសចិនអាចប្រើប្រាស់បាននៅចុងឆ្នាំ២០២០នេះ នោះនឹងអំណោយផលដល់ការស្តារឡើងវិញនៃវិស័យទេសចរណ៍កម្ពុជា ។

គិតមកទល់បច្ចុប្បន្ននេះ ប្រទេសដែលបានកក់ទិញវ៉ាក់សាំងរបស់ចិនរួមមានឥណ្ឌូនេស៊ី ប្រេស៊ីល ម៉ិកស៊ិក ម៉ាឡេស៊ី តួកគីនិងហ្វីលីពីនជាដើម ។ ទន្ទឹមនឹងប្រទេសចិនបានបង្កើនកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ក្របខ័ណ្ឌប្រើប្រាស់វ៉ាក់សាំងចិននឹងត្រូវពង្រីកថែមមួយកម្រិតទៀត ។ ចិនរីករាយធ្វើកិច្ចសហប្រតិបត្តិការខាងវ៉ាក់សាំងជាមួយប្រទេសកាន់តែច្រើនឡើងៗ ដើម្បីរួមគ្នាយកឈ្នះលើជំងឺកូវីដ១៩ ៕អត្ថបទពី វិទ្យុមិត្តភាពកម្ពុជាចិន

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង