Yearendyearend1140x150

ឥណ្ឌូនេស៊ីទទួលបានវ៉ាក់សាំងកូវីដ-១៩ពីក្រុមហ៊ុនចិនSinovacជាលើកដំបូង

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ី បានទទួលការដឹកជញ្ជូនវ៉ាក់សាំងការពារការចម្លងវីរុសកូវីដ១៩ពីក្រុមហ៊ុនចិនស៊ីណូវ៉ាក (Sinovac) ជាលើកដំបូងនៅថ្ងៃអាទិត្យនេះ ខណៈរដ្ឋាភិបាលបានរៀបចំកម្មវិធីចាក់ថ្នាំបង្ការរោគដ៏ធំមួយ។ នេះបើតាមប្រសាសន៍របស់លោក ចូកូ វីដូដូ(Joko Widodo) ប្រធានាធិបតីនៃប្រទេសឥណ្ឌូនេស៊ី។

លោក ចូកូវី(ចូកូវីដូដូ) ដែលត្រូវបានគេស្គាល់ជាទូទៅថា ជាប្រធានាធិបតីបាននិយាយនៅក្នុងសន្និសីទសារព័ត៌មានតាមអ៊ីនធឺណិតថា ប្រទេសអាស៊ីអាគ្នេយ៍ទទួលបាននូវថ្នាំចំនួន ១,២ លានដូស(doses)ពីក្រុមហ៊ុនចិនស៊ីណូវ៉ាក-បាយអូតិច(China’s Sinovac Biotech Ltd) ដែលជាវ៉ាក់សាំងមួយដែលប្រទេសឥណ្ឌូនេស៊ីបានសាកល្បងតាំងពីខែសីហា។

លោកបានបន្ថែមថា រដ្ឋាភិបាលគ្រោងនឹងទទួលយកនូវថ្នាំចំនួន ១,៨ លានដូសទៀតនៅដើមខែមករា។

ការសាកល្បងដំណាក់កាលចុងក្រោយនៃវ៉ាក់សាំងពីSinovac ក៏កំពុងដំណើរការនៅក្នុងប្រទេសប្រេស៊ីល និងតួកគីផងដែរ ហើយបើតាមការរំពឹងទុកប្រស៊ីលនឹងមានលទ្ធផលបណ្តោះអាសន្នស្តីពីប្រសិទ្ធភាពនៃវ៉ាកសាំងនេះនៅពាក់កណ្តាលខែធ្នូ។

ប្រធានាធិបតីរូបនេះក៏បានរំពឹងថា នៅខែនេះឥណ្ឌូនេស៊ីនឹងទទួលបានការដឹកជញ្ជូនវត្ថុធាតុដើមដើម្បីផលិតថ្នាំចំនួន ១៥ លានដូស និងវត្ថុធាតុដើម៣០ លានដូសនៅខែក្រោយ។ លោកបានបន្តថា វ៉ាក់សាំងនៅតែវាយតម្លៃដោយទីភ្នាក់ងារស្បៀងអាហារនិងថ្នាំ (BPOM) របស់ប្រទេសឥណ្ឌូនេស៊ីខណៈរដ្ឋបាលរបស់លោកបន្តត្រៀមសម្រាប់ចែកចាយវ៉ាក់សាំងនេះនៅទូទាំងប្រជុំកោះដែលមានប្រជាជន ២៧០ លាននាក់។

លោកមានប្រសាសន៍ថា៖“ យើងបានត្រៀមរយៈពេលជាច្រើនខែតាមរយៈការពិសោធន៍នៅតាមខេត្តមួយចំនួន ហើយខ្ញុំប្រាកដថានៅពេលដែលយើងសម្រេចថាយើងអាចចាប់ផ្តើមចាក់វ៉ាក់សាំងបាននោះអ្វីៗនឹងត្រៀមរួចរាល់” ។

គួរបញ្ជាក់ថា ចំនួននៃការឆ្លងមេរោគឆ្លងវីរុសនេះនៅប្រទេសឥណ្ឌូនេស៊ីបានកើនឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះដោយមានករណីឆ្លងសរុបកើនឡើងដល់ ៥៧៥.៧៩៦ កាលពីថ្ងៃអាទិត្យដោយមានអ្នកស្លាប់ ១៧.៧៤០ នាក់ដែលជាចំនួនខ្ពស់បំផុតនៅអាស៊ីអាគ្នេយ៍៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: វ៉ាក់សាំង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង