Yearendyearend1140x150

ក្រសួងសុខាភិបាលឱ្យពលរដ្ឋ«កុំដើរចេញក្រៅផ្ទះ បើមិនចាំបាច់»

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែធ្នូ បានប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ថ្មីម្នាក់ទៀត ដែលជាប់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ «សហគមន៍២៨ វិច្ឆិកា»  ធ្វើឱ្យចំនួនអ្នកឆ្លងក្នុងសហគមន៍កើនឡើងដល់៣០នាក់។

អ្នកវិជ្ជមានកូវីដ១៩នេះ គឺលោក សាយ សៅលាង អាយុ២១ឆ្នាំ ស្នាក់នៅជិតវត្តសន្សំកុសល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ជាបុគ្គលិកហាង Carl's Jr Burger ទួលទំពូង ធ្លាប់រស់នៅជាមួយអ្នកជំងឺឈ្មោះ ញិល សុខកូឡា ភេទប្រុស អាយុ២២ឆ្នាំ មុនថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ ដែលធ្វើការនៅហាង Pedro ផ្លូវព្រះសីហនុ។

ជាមួយគ្នានឹងចំនួនអ្នកឆ្លងក្នុងសហគមន៍បន្តកើនឡើងនេះ ក្រសួងសុខាភិបាលកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមកុំដើរចេញក្រៅផ្ទះ បើមិនចាំបាច់ តែបើអាក់ខាងមិនបានពេលចេញដើរ ត្រូវពាក់ម៉ាស់ជាជានិច្ច ត្រូវលាងដៃសម្អាតជាមួយសាប៊ូ និងទឹកស្អាត ឬជាមួយទឹកអាកុល ឬទឹកសម្រាប់លាងដៃឱ្យបានញឹកញាប់។


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កូរ៉ូណា​
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង