Yearendyearend1140x150
Img 0571

ជនជាតិចិន និងវៀតណាមចំនួន៦នាក់ត្រូវឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរផ្លូវភេទ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖យ៉ាងហោចណាស់មានជនជាតិចិន និងវៀតណាមចំនួន៦នាក់ ត្រូវកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌសែនសុខសហការជាមួយកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងបង្រ្កាប និងចាប់ឃាត់ខ្លួនពាក់ព័ន្ធករណីជួញដូរផ្លូវភេទ។

ករណីចុះបង្ក្រាបទីតាំងនេះ ធ្វើឡើងនៅវេលាម៉ោង២២និង៣០នាទីយប់ ថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្នុងផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។លទ្ធផលសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យបាន៦នាក់ (ជនជាតិចិន៥នាក់ , វៀតណាម១នាក់)។ករណីជួញដូរផ្លូវភេទនេះប្រព្រឹត្តនៅចំណុចផ្ទះជួលលេខF១០២ ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។

ជនសង្ស័យទាំង៦នាក់៖ ១-ឈ្មោះ សៀ អុីរុង ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិចិន(មេការហាងម៉ាស្សា) , ២-ឈ្មោះជាំង ហ៊ុយ ភេទស្រី អាយុ២៨ឆ្នាំ ជនជាតិចិន (ស្រីម៉ាស្សា) , ៣-ឈ្មោះ ប៉ាក ផាសៀលី ភេទស្រី អាយុ២៦ឆ្នាំ ជនជាតិថៃ(ស្រីម៉ាស្សា) , ៤-ឈ្មោះ ជិីន ឈីងហ៊ាន ភេទប្រុស អាយុ៤៤ឆ្នាំ ជនជាតិចិន(លក់ដូរ) , ៥-ឈ្មោះ ចូ ស៊ូឈាន ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន (លក់ដូរ) , ៦-ឈ្មោះ ង្វៀង ធីតុគុប ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិវៀតណាម (ស្រីម៉ាស្សា) ស្នាក់នៅចំណុចកើតហេតុខាងលើ ។

ជនសង្ស័យត្រូវកម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនាំយកទៅធ្វើការសាកសួរ ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង