Cct850x100 1
1800px x h300px kh

គិតត្រឹមខែវិច្ឆិកាឆ្នាំ២០២០មាន​«ជនជាតិចិនជាង១០ម៉ឺននាក់»​កំពុងស្នាក់​នៅកម្ពុជា​

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងក្នុងបទកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ ស៊ីស៊ីថាមស៍

ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ ប្រទេសកម្ពុជាមានជនជាតិចិនសរុបដែលកំពុងស្នាក់នៅនិង ប្រកបអាជីវកម្មមានប្រមាណជាង១០ម៉ឺននាក់ ។នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តមនាយឧត្តមសេនីយ៍ កែវ វណ្ណថន អគ្គនាយករងនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ថ្លែងក្នុងបទកិច្ចសម្ភាសន៍ផ្តាច់មុខជាមួយ ស៊ីស៊ីថាមស៍( The Cambodia China Times)។

ឯកឧត្តម នាយឧត្តមសេនីយ៍ កែវ វណ្ណថន បានគូសបញ្ជាក់ថា គិតតាមរយៈប្រព័ន្ធទិន្នន័យគ្រប់គ្រងវត្តមានជនបរទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍(FPCS)មកដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ បានបង្ហាញថា ជនជាតិចិនសរុបដែលកំពុងស្នាក់នៅនិងប្រកបអាជីវកម្មនៅកម្ពុជាមានប្រមាណជាង១០ម៉ឺននាក់(១០,៣៦៩២នាក់) ហើយជនជាតិចិនទាំងនោះភាគច្រើនប្រកបរបរវាយណភ័ណ្ឌ ទេចសរណ៍ សំណង់ ហាងទំនិញខ្នាតតូច និងភោជនីយដ្ឋានមួយចំនួននៅកម្ពុជា។

បើតាមឯកឧត្តម កែវ វណ្ណថន លំហូរនៃអ្នកវិនិយោគចិនមកកម្ពុជានៅពេលចុងក្រោយនេះ បានរួមចំណែកយ៉ាងសំខាន់ដល់ដំណើរការអភិវឌ្ឍប្រទេសកម្ពុជាទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធ ផ្នែកសំណង់អាគារ សណ្ឋាគារ ខុនដូ និងរោចក្រសហគ្រាសមួយចំនួនទៀត។ ក្រៅពីនេះ ក៏មានជួយអភិវឌ្ឍន៍ធនធានមនុស្សកៅកម្ពុជា បង្កើនចំណេះដឹង ជំនាញវិជ្ជាជីវៈ បង្កើនការងារជូនប្រជាពលរដ្ឋក្នុងស្រុក និងជាពិសេសជួយឱ្យសេដ្ឋកិច្ចកម្ពុជាកាន់មានការរីកចម្រើនតទៅមុខ។

ទន្ទឹមនឹងកំណើនជនជាតិចិនសម្រុកមកម្ពុជា ក៏មានជនជាតិចិនមួយចំនួនតូចប្រព្រឹត្តបទល្មើសខុសច្បាប់កម្ពុជាផងដែរ។ឯកឧត្តម កែវ វណ្ណថន បានអះអាងថា គិតចាប់តាំងពីឆ្នាំ២០១៤ មកដល់ឆ្នាំ២០២០នេះ កម្ពុជាបណ្តេញជនជាតិចិនចេញមានចំនួន៣១១៣នាក់ ក្នុងនោះមានស្រី៥២៤នាក់។ជនជាតិចិនប្រមាណជាង៣ពាន់នាក់ដែលបណ្តេញចេញពីកម្ពុជា ភាគច្រើន ប្រព្រឹត្តបទល្មើសដូចជា ការឆរបោកតាមប្រព័ន្ធទូរគមនាគមន៍និងល្បែងអនឡាញ ការស្នាក់នៅខុសច្បាប់ និងការលួចឆ្លងដែនខុសច្បាប់។

សកម្មភាពនៃការចាប់ខ្លួន និងការបណ្តេញចេញនេះមានការសហការជាមួយតុលាការ ដើម្បីឱ្យព្រះរាជអាជ្ញាចេញដីកាចាប់ខ្លួន, ការសហការជាមួយកងកម្លាំងរបស់អគ្គស្នងការនគរបាលជាតិ ដើម្បីធ្វើការស៊ើបអង្កេតនិងស្រាវជ្រាវ, និង ការសហការជាមួយស្ថានទូតចិនក្នុងការផ្តល់ព័ត៌មានផ្សេងៗពីជនសង្ស័យ។

ជនជាតិចិនដែលល្មើសនឹងច្បាប់កម្ពុជាទាំងនោះ អាចដោយសារតែពួកគេមិនសូវយល់ដឹងពីច្បាប់ទម្លាប់នៅក្នុងប្រទេសកម្ពុជា ហើយដើម្បីឱ្យមានភាពងាយស្រួលក្នុងការបញ្រ្ជាបពីច្បាប់ទម្លាប់កម្ពុជាឱ្យចិនយល់ដឹងកាន់តែច្បាស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានដាក់ចេញនូវវិធានការណ៍ចុះទៅផ្សព្វផ្សាយទៅដល់ទីតាំងម្ចាស់អាជីវកម្ម ឬអ្នកគ្រប់គ្រងរោងចក្រសហគ្រាសអំពីច្បាប់អន្តោប្រវេសន៍ និងច្បាប់ការងារ។

បន្ថែមពីនេះអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក៏បានផ្សព្វផ្សាយតាមរយៈហ្វ៊េសប៊ុក ការចែកខិតប័ណ្ឌ អំពីប្រព័ន្ធគ្រប់គ្រងវត្តមានជនបរទេសរបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ដែលហៅកាត់ថា FPCS ដល់ម្ចាស់រោងចក្រ លំនៅដ្ឋាន ឬសណ្ឋារគាឱ្យគាត់ផ្តល់ព័ត៌មានអពំពីវត្តមានជនបរទេសដែលមកស្នាក់នៅទធ្វើការនៅទីតាំងរបស់ខ្លួន៕


Khcct banner

អត្ថបទទាក់ទង