Cct850x100 1
1800px x h300px kh

កម្ពុជា-ចិនផ្លាស់ប្តូរយោបល់គ្នាអំពី«ប្រព័ន្ធគ្រប់គ្រងមន្រ្តី»មុខងារសាធារណៈ

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ប្រភពរូបភាព៖ វិទ្យុមិត្តភាពកម្ពុជា-ចិន

ភ្នំពេញ៖ កម្ពុជានិងភាគីចិន បានរៀបចំកិច្ចប្រជុំទំនាក់ទំនងស្ថាប័នគ្រប់គ្រងមុខងារសាធារណៈ ជាលើកដំបូង តាមរយៈ Video Conference។ក្នុងប្រជុំនោះមានឯកឧត្តម ឌុច ដារិន្ទ ទីប្រឹក្សា និងជាអនុរដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ តំណាងកម្ពុជា ខណៈដែលភាគីចិនវិញ ដឹកនាំដោយលោក Pan Haifeng អគ្គនាយករង នៃអគ្គនាយកដ្ឋានទីមួយ នៃអាជ្ញាធរមុខងារសាធារណៈ សាធារណរដ្ឋប្រជាមានិតចិន។

ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជាឲ្យដឹង តាមរយៈកិច្ចប្រជុំរួមគ្នារវាងអាជ្ញាធរមុខងារសាធារណៈនៃសាធារណរដ្ឋប្រជាមានិតចិននិងក្រសួងមុខងារសាធារណៈនៃប្រទេសកម្ពុជាបានរៀបចំកិច្ចប្រជុំរួមគ្នា ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់គ្នាយ៉ាងស៊ីជម្រៅស្តីអំពី ប្រព័ន្ធនៃការគ្រប់គ្រងមន្រ្តីមុខងារសាធារណៈ ការបង្កើតក្រុមការងារ និងកិច្ចសហប្រតិបត្តិការ នាពេលអនាគត ជាដើម។

ប្រភពបន្តថា ក្រុមការងារពិគ្រោះយោបល់របស់ក្រសួងមុខងារសាធារណៈ និងរដ្ឋបាលរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន បានពិភាក្សាផ្លាស់ប្តូរយោបល់ ទៅលើខ្លឹមសារសំខាន់ៗ រួមមាន៖ មតិស្វាគមន៍ ការធ្វើបទបង្ហាញលើប្រព័ន្ធគ្រប់គ្រងមុខងារសាធារណៈ របស់ប្រទេសចិន និងកម្ពុជា ការពិភាក្សាផ្លាស់ប្តូរយោបល់លើប្រព័ន្ធមុខងារសាធារណៈ រវាងប្រទេសទាំងពីរ ជាពិសេស ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងតាមប្រព័ន្ធព័ត៌មានវិទ្យា (ICT) ។ល។

គួរបញ្ជាក់ថាលោក Wang Dexin ប្រធាននាយកដ្ឋានកិច្ចការនយោបាយនៃស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា និងសហការីពាក់ព័ន្ធផ្សេងៗទៀត ក៏បានអញ្ជើញចូលរួមកិច្ចប្រជុំតាមប្រព័ន្ធវីដេអូ ទាក់ទងនឹងការគ្រប់គ្រងស្ថាប័នមុខងារសាធារណៈ ជាលើកដំបូង រវាងកម្ពុជានិងចិន នាឳកាសនោះផងដែរ៕ ប្រភពCri ccfr

ពាក្យទាក់ទង: កម្ពុជា_ចិន
Khcct banner

អត្ថបទទាក់ទង