Yearendyearend1140x150
Img 0571

លទ្ធផលតេស្តចុងក្រោយ៖សម្តេចហ៊ុន សែន អវិជ្ជមានកូវីដ១៩

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃក្រសួងសុខាភិបាលកម្ពុជា ថ្ងៃទី១៨ វិច្ឆិកានេះ បានយកសំណាកសម្តេច ហ៊ុន សែន ទៅធ្វើតេស្តជាលើកទី៤។ លទ្ធផលនៃការធ្វើតេស្តលើកចុងក្រោយបានបង្ហាញច្បាស់ថាអវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយផេកផ្លូវការរបស់សម្តេច ហ៊ុន សែន នៅព្រឹកថ្ងៃទី១៨ វិច្ឆិកានេះ។

យោងតាមផេកហ្វេសប៊ុកផ្លូវការ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ដូចនេះចាប់ពីថ្ងៃស្អែក១៩វិច្ឆកា២០២០ សម្តេចនឹងចេញទៅធ្វើការឬហាត់ប្រាណនៅខាងក្រៅដូចមុនថ្ងៃទី៤ វិច្ឆកាឡើងវិញ។ សម្តេចបន្តថា កូននិងចៅរបស់សម្តេចមកផ្ទះរបស់មួយរយៈទៀតដើម្បីធានាឱ្យប្រាកដថាសម្តេចគ្មានមេរោគចម្លងទៅកូននិងចៅឡើយ។

ឆ្លៀតយកឱកាសនេះ សម្តេចបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះតួអង្គពាក់ព័ន្ធ ពិសេសក្រុមគ្រូពេទ្យជួរមុខដែលហ៊ានប្រឈមចំពោះជម្ងឺឆ្លងដ៏កាចសាហាវ ធ្វើការទាំងយប់ទាំងថ្ងៃដោយមិនខ្លាចនឿយហត់។ បន្ថែមនេះ សម្តេចបានផ្ញើជូននូវការគោរពនិងថ្លែងអំណរគុណចំពោះវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា វិទ្យាស្ថានជាតិសុខភាពសាធារណៈដែលបានខិតខំជួយទៅលើការធ្វើតេស្តដោយភាពហ្មត់ចត់នឹងការទទួលខុសត្រូវខ្ពស់។

សូមបញ្ជាក់ថា ក្នុងពេលរង់ចាំការធ្វើតេស្តចំពោះបងប្អូនផ្សេងទៀត សម្តេចអាចប្រកាសជូនជ្រាបថាព្រឹត្តិការណ៍៣វិច្ឆិកានឹងត្រូវបិទបញ្ចប់ការធ្វើចត្តាឡីស័កតាមពេលវេលារួមមាន១.សម្រាប់ថ្ងៃ១៩ វិច្ឆិកា ២០២០ មានរាជធានីភ្នំពេញចំនួន១៥៦៩នាក់ (មានជនជាតិហុងគ្រីចំនួន៥នាក់)ដោយរាប់ទាំងអ្នកវិជ្ជមាន៤នាក់ ក្នុងនោះជាសះស្បើយ១នាក់ និង៣នាក់កំពុងព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ.សូវៀតដែលមានទាំងអគ្គរដ្ឋទូតហុងគ្រីម្នាក់ផង។ ខេត្តកណ្តាលចំនួន៦៧នាក់ ខេត្តពោធិសាត់ចំនួន៤០នាក់ ខេត្តព្រៃវែងចំនួន២៣ នាក់ ខេត្តកំពង់ធំចំនួន៣នាក់។

ចំណែកទី ២.សម្រាប់ថ្ងៃ២១វិច្ឆិកា២០២០ គឺខេត្តកំពង់ឆ្នាំងចំនួន១១នាក់។ ៣.សម្រាប់ថ្ងៃ២៣វិច្ឆិកា មានខេត្តកែប ចំនួន១៨នាក់ ខេត្តព្រះសីហនុចំនួន ៤០នាក់ ខេត្តកំពង់ចាមចំនួន១នាក់។៤.សម្រាប់ថ្ងៃ ២៥វិច្ឆិកា ២០២០មានខេត្ត ព្រះវិហារចំនួន២០នាក់ ខេត្តរតនគិរីចំនួន១០នាក់៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង