Yearendyearend1140x150

សម្ដេចហ៊ុន សែន ស្នើឱ្យពលរដ្ឋកម្ពុជាដើរលេងស្រុកឱ្យអស់ មុនចេញទៅក្រៅប្រទេស

សង្គម
/
អ្នកយកព័ត៌មាន:
លី ម៉ាលីង
/
សម្ដេច ហ៊ុន សែន ថ្លែងក្នុងប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ១.៥៨៩ នាក់ នៅថ្ងៃព្រឹកថ្ងៃទី ២ មិនា ឆ្នាំ ២០២០នេះ។

ភ្នំពេញ៖ សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ធ្វើដំណើរកំសាន្តនៅក្នុងប្រទេសឱ្យអស់ជាមុនសិន មុនសម្រេចធ្វើដំណើរកំសាន្តនៅឯក្រៅប្រទេស។ការអំពាវនាវនេះ គឺដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលគាំទ្រផ្នែកសេដ្ឋកិច្ច ខណៈពេលដែលបច្ចុប្បន្នពិភពលោកកំពុងប្រឈមនឹងវីរុសកូរ៉ូណា។

«ឆ្នាំកន្លងមានប្រជាជនកម្ពុជាបានទៅកំសាន្តនៅក្រៅប្រទេសប្រមាណជាង ១ លាននាក់ ពេលនេះគួរបង្វែរទិសដៅមកលេងស្រុកខ្មែរសិន ផ្អាកទៅលេងនៅក្រៅប្រទេស មិនមែនមានន័យថាយើងរើសអើងគេទេ តែជាការបង្កើននៅទេសចរណ៍ក្នុងស្រុក»។ នេះជាប្រសាសន៍របស់សម្ដេច ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅក្នុងប្រគល់សញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ចំនួន ១.៥៨៩ នាក់ នៅថ្ងៃព្រឹកថ្ងៃទី ២ មិនា ឆ្នាំ ២០២០នេះ។

សម្ដេចបានបន្តថា យើងដើរកំសាន្តក្នុងស្រុកស្គាល់ឲ្យអស់ក្នុងស្រុករបស់យើងសិន ហើយនៅតាមសណ្ឋាគារនីមួយៗ ពិសេសខេត្តសៀមរាប រដ្ឋមិនយកពន្ធតទៀត ដែលធ្វើឲ្យប្រជាពលរដ្ឋមានឱកាសស្នាក់សណ្ឋាគារលំដាប់ផ្កាយ ម្យ៉ាងទៀតគួរខិតខំជួយអ្នកមេគ្គទេសន៍ទេសចរ ដើម្បីជួយឲ្យភ្ញៀវទេសចរយល់ពីប្រវត្តិនៃប្រាង្គប្រាសាទឲ្យកាន់តែច្បាស់ ទីមួយដើម្បីជួយមេគ្គទេសន៍កម្ពុជា ទី២ធ្វើឲ្យប្រជាជនកម្ពុជាទទួលបានចំណេះដឹងថែមទៀត។

សម្ដេច ហ៊ុន សែន បានបញ្ជាក់ថា ចំណុចទាំងនេះ សុទ្ធតែជាមធ្យោបាយដោះស្រាយបញ្ហាសេដ្ឋកិច្ចនៅកម្ពុជា ដែលយើងធ្លាប់យកប្រាក់ទាំងនោះទៅក្រៅស្រុក មកចំណាយក្នុងស្រុកវិញក្នុងវិស័យទេសចរ ដើម្បីជួយអ្នកធ្វើវិស័យទេសចរណ៍តាមរម្មណ៍ដ្ឋាននានាទទួលបានប្រាក់ចំណូល និងសេវាទៀត ហើយធ្វើឲ្យយើងស្គាល់រម្មណីដ្ឋានជាច្រើននៅក្នុងស្រុក ហើយក៏ជាការរួមចំណែកដល់អ្នកមេគ្គទេសន៍ដែលមិនមានការងារធ្វើ។

គួរបញ្ជាក់ថា ដោយសារការភ័យខ្លាចជំងឺខូវិដ-១៩ បានធ្វើឲ្យវិស័យទេសចរណ៍នៅក្នុងតំបន់ និង ប្រទេសកម្ពុជា ទទួលរងនូវផលប៉ះពាល់គួរឲ្យកត់សម្គាល់ ដោយនៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២០ ភ្ញៀវទេសចរណ៍បរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង ៦០% ជាពិសេសភ្ញៀវទេសចរជនជាតិចិន បានធ្លាក់ចុះក្នុងរង្វង់ ៩០% ។ បើធៀបជាមួយនឹងគោលដៅទេសចរណ៍សំខាន់នៅក្នុងប្រទេស អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប ទទួលរងនូវផលប៉ះពាល់ជាខ្លាំង ហើយសកម្មភាពទេចរណ៍នៅតំបន់ដ៏ទៃទៀត ស្ថិតនៅក្នុងកម្រិតសមរម្យ ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: សម្តេច ហ៊ុន សែន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង