Cct850x100 1

អ្នកជំងឺកូវីដ-១៩នៅកម្ពុជាកើនឡើងដល់៣០០នាក់ ក្រោយឆ្លងថ្មី៣ករណីនៅថ្ងៃទី ៩ វិច្ឆិកា

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
ក្រុមការងារនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC

ភ្នំពេញ៖គិតត្រឹមល្ងាចថ្ងៃទី ៩ វិច្ឆិកា ឆ្នាំ២០២០នេះ អ្នកជំងឺកូវីដ-១៩នៅកម្ពុជាមានកើនឡើងដល់ចំនួន៣០០នាក់ ក្រោយមានករណីឆ្លងថ្មីចំនួន៣នាក់នៅល្ងាចថ្ងៃទី ៩ វិច្ឆិកា។ករណីវិជ្ជមានកូវីដ-១៩ថ្មីនៅល្ងាចនេះ  ឯកឧត្តម សួស យ៉ារ៉ា តំណាងរាស្ដ្រ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សរ ចិត្រា អគ្គលេខាធិការរង ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកអគ្គរដ្ឋទូតហុងគ្រី ប្រចាំកម្ពុជា។

បច្ចុប្បន្នអ្នកជាសះស្បើយមានចំនួនសរុបនៅទូទាំងប្រទេស២៨៨នាក់ ក្នុងនោះមានស្រីចំនួន៥៨នាក់ និងបុរសចំនួន​២៣០​នាក់​។​អ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញចំនួន១២នាក់ ស្រីមាន២នាក់ និងបុរសចំនួន​១០​នាក់​។


Khcct banner

អត្ថបទទាក់ទង