Yearendyearend1140x150

អ្នកបើកបររថយន្តក្រុងម្នាក់បាត់បង់ការងារដោយសារ«បថជើងតូច»ដាក់កង់ឡានក្រុង

សង្គម
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ បានឲ្យដឹងថា បុគ្គលិកនៃអង្គភាពបម្រើសេវាដឹកជញ្ជូនសាធារណៈម្នាក់ត្រូវបានបញ្ឈប់ពីរដ្ឋាករ ដោយសារបុគ្គលិករូបនេះបានបន្ទោបង់ទឹកនោមដាក់កង់រថយន្តក្រុងនៅទីសាធារណៈ។ នេះបើតាមសេចក្តីប្រកាសរបស់រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុងរាជធានីភ្នំពេញ នៅថ្ងៃទិ២៨ ខែកុម្ភៈនេះ។ 

រដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ បានប្រាប់ទៅសាធារណៈជនថា បន្ទាប់ពីទទួលបានព័ត៌មាន និងរូបភាពបុគ្គលិក ឈ្មោះ ចេង ចិត្រា ភេទប្រុស បើកបររថយន្តក្រុងស្លាកលេខ ៣-០១៩៧ ធ្វើការបន្ទោបង់ដាក់កង់រថយន្តក្រុងនៅទីសាធារណៈ ស្ថិតនៅចំណុចប្រសព្វផ្លូវ ១៣០ កែងមហាវិថីព្រះនរោត្តម កាលពីថ្ងៃទី២៨ ខែកុម្ភៈនេះ វេលាម៉ោង ១២:០០នាទី។

បើតាមរដ្ឋាករពិនិត្យឃើញថាទង្វើនេះ បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសអង្គភាពសេវាដឹកជញ្ជូនសាធារណៈ ជាពិសេសបានធ្វើឲ្យប៉ះពាល់ដល់សេចក្តីថ្លៃថ្នូរ សុជីវធម៌ អនាម័យ សណ្តាប់ធ្នាប់សាធារណៈ និងសោភ័ណភាពរាជធានីភ្នំពេញផងដែរ។

ពាក់ព័ន្ធនឹងករណីខាងលើនេះរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង(City Bus) រាជធានីភ្នំពេញ បានចាត់វិធានការបញ្ឈប់បុគ្គលិករូបនេះពីរដ្ឋាករចាប់ពីពេលនេះតទៅ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង