Yearendyearend1140x150

ចិនដាក់ផែនការ«អភិវឌ្ឍន៍វិស័យកសិកម្មតាមទីជនបទ»ឱ្យទៅជាចម្ការមានស្តង់ដារខ្ពស់

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោក Liu Huanxin អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទចិន

ចិន៖ ការិយាល័យព័ត៌មាននៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានរៀបចំធ្វើសន្និសីទសារព័ត៌មានកាលពីថ្ងៃទី ២៧ ខែតុលា ។ ក្រសួងកសិកម្មនិងជនបទចិនបានធ្វើបទបង្ហាញថា ក្នុងអំឡុងពេលអនុវត្តផែនការអភិវឌ្ឍន៍ជាតិ ៥ ឆ្នាំទី ១៣ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានកំណត់គោលការណ៍ណែនាំទូទៅសម្រាប់ការអភិវឌ្ឍវិស័យកសិកម្ម និងជនបទជាអាទិភាព ដោយបានសម្រេចចិត្តអនុវត្តយុទ្ធសាស្ត្រស្តារភាពរីកចម្រើននៅតាមទីជនបទ ហេតុនេះ វិស័យកសិកម្មនិងតំបន់ជនបទទទួលបានការរីកចម្រើនប្រកបដោយលក្ខណៈប្រវត្តិសាស្ត្រ ។

លោក Liu Huanxin អនុរដ្ឋមន្ត្រីក្រសួងកសិកម្មនិងជនបទចិនបានថ្លែងថា ពេលបច្ចុប្បន្ននេះ ប្រទេសចិនកំពុងចាត់ចែងនិងគ្រោងផែនការអភិវឌ្ឍន៍វិស័យកសិកម្មនិងជនបទ ៥ ឆ្នាំទី ១៤ (2021-2025) ពេលអនាគតនឹងអនុវត្តគម្រោងកសិកម្មសំខាន់ៗមួយចំនួន ដែលផ្តោតទៅលើវិស័យធ្វើស្រែចម្ការតាមស្តង់ដារខ្ពស់ កសិកម្មនិងជនបទឌីជីថល ព្រមនឹងការបង្ការនិងគ្រប់គ្រងជំងឺឆ្លងនៃសត្វនិងរុក្ខជាតិជាដើម ក៏ដូចជាបង្កើនការវិនិយោគនិងលើកកម្ពស់សមត្ថភាពនៃបរិក្ខានិងឧបករណ៍កសិកម្មទំនើបផងដែរ ។អត្ថបទ៖ Cri ccfr

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង