Yearendyearend1140x150

ដើម្បីដោះស្រាយកកស្ទះ«ផ្លូវក្រោមដីរង្វង់មូលចោមចៅ»ត្រូវបានដាក់ឱ្យដំណើរការបណ្តោះអាសន្ន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេចហ៊ុន សែន ចូលរួមពិធីបើកការដ្ឋានសាងសង់ស្ពានបេតុងពីផ្លូវជាតិលេខ១ ទៅកាន់តំបន់អភិវឌ្ឍកោះនរា និងស្ពានបេតុងខ្សែកាបពីតំបន់អភិវឌ្ឍកោះនរាទៅកាន់ទីក្រុងរណបកោះពេជ្រ។

ភ្នំពេញ៖គិតមកទល់ពេលនេះ ការស្ថាបនាផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យសម្រេចការសាងសង់បាន១០០ភាគរយ ហើយរាជរដ្ឋាភិបាលបានប្រកាសដាក់ឱ្យដំណើរការជាបណ្តោះអាសន្ន ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។

នាយករដ្ឋមន្ត្រីនៃកម្ពុជា សម្តេច ហ៊ុន សែន នៅថ្ងៃទី២៦ តុលានេះ បានយល់ព្រមតាមសំណើររបស់ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដើម្បីធ្វើការសម្រេចចិត្តបើកឱ្យដំណើរការ«ផ្លូវក្រោមដីរង្វង់មូលចោមចៅ»។

ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងថា បច្ចុប្បន្នការស្ថាបនាផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានអនុវត្តរួចរាល់។ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍សាលារាជធានីភ្នំពេញបានដាក់ស្នើសុំទៅប្រមុខរដ្ឋាភិបាលកម្ពុជាលោកហ៊ុន សែន ដើម្បីដាក់ឱ្យដំណើរការបណ្តោះអាសន្ន«ផ្លូវក្រោមដីរង្វង់មូលចោមចៅ»។

គួរបញ្ជាក់ផងដែរថា ស្ពានអាកាស និងផ្លូវក្រោមដីនៅចំណុចរង្វង់មូលចោមចៅនេះបានបើកការដ្ឋាន ដំណើរការសាងសង់ជាផ្លូវការកាលថ្ងៃទី២៩ មិថុនា ឆ្នាំ២០១៨ កន្លងមក។ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈ រដ្ឋបាលរាជធានីភ្នំពេញដោយទទួលម៉ៅការសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអានិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់ការសាងសង់ក្នុងរយៈពេល៣០ ខែនិងចំណាយថវិការសាងសង់ចំនួន២២ ​លានដុល្លាអាមេរិក។

ផ្លូវលើផ្ទៃដី ជាផ្លូវមេតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកផ្លូវវេងស្រេង មានប្រវែងសរុប ២៣៥ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត។ ផ្លូវក្រោមដីជាផ្លូវតភ្ជាប់ចរាចរណ៍ពីផ្លូវជាតិលេខ៤ មកមហាវិថីសហព័ន្ធរុស្ស៊ី ដែលមានប្រវែងសរុប ៤៧០ ម៉ែត្រ ទទឹង ៨.៥ ម៉ែត្រ សម្រាប់ចរាចរណ៍មួយទិស ដែលមានពីរគន្លងរថយន្ត និងមួយគន្លងទោចក្រយានយន្ត៕




ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង