Yearendyearend1140x150

កម្ពុជាសម្រេចឱ្យវិនិយោគ«វារីអគ្គិសនី»មួយទៀតនៅស្ទឹងតាតៃលើ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
កិច្ចប្រជុំគណៈរដ្ឋមន្ត្រីនៅថ្ងៃទី ២៣ តុលា ឆ្នាំ២០២០។

ភ្នំពេញ៖រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី ២៣ តុលានេះ បានសម្រេចអនុម័តទទួលយក“សំណើសុំការពិនិត្យសម្រេចលើ​គម្រោងវិនិយោគ​អភិវឌ្ឍវារីអគ្គិសនីស្ទឹងតាតៃលើ។ការសម្រេចនេះ ធ្វើឡើងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅវិមានសន្តិភាព។

ក្រុមហ៊ុន China National Heavy Machinery Corporation ដែលវិនិយោគលើវារីអគ្គិសនីតាតៃ បានស្នើសុំវិនិយោគ​សាងសង់​គម្រោងថាមពលវារីអគ្គិសនីមួយទៀត អានុភាព១៥០មេហ្គាវ៉ាត ស្ថិតនៅលើស្ទឹងតាតៃផ្នែកខាងលើ ដែលបច្ចុប្បន្ននេះ ក្រុមហ៊ុនកំពុងសិក្សាហេតុប៉ះពាល់បរិស្ថាន និងសង្គម (ESIA) នៅកម្រិតខេត្ត។

រដ្ឋាភិបាលបានបញ្ជាក់ថា អគ្គិសនីតាតៃលើ ដែលជួយកាត់បន្ថយការហៀរទឹកចោល និងការពិន័យដោយមិនបានផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃ នៅរដូវវស្សា និងស្តុកទឹកនេះទុកសម្រាប់ការផលិតអគ្គិសនីនៅវារីអគ្គិសនីស្ទឹងតាតៃលើនៅរដូវប្រាំង និងបង្ហូរចុះមកឱ្យអាងវារីអគ្គិសនីស្ទឹងតាតៃនៅខាងក្រោម ដើម្បីផលិតអគ្គិសនីបន្ថែមនៅរដូវប្រាំងចំនួន ១០៨ លានគីឡូវ៉ាត់ម៉ោងបន្ថែមទៀត។

គួរបញ្ជក់ថា គិតត្រឹមខែតុលា ឆ្នាំ២០២០នេះ កម្ពុជាមានគម្រោង«វារីអគ្គិសនី»ថ្មីចំនួន២ បានចាប់ផ្តើមដំណើរការសាងសង់ និងឈានទៅដល់ការចរចាកិច្ចព្រមព្រៀងសាងសង់ក្នុងពេលខាងមុខ។គម្រោងទាំងពីរនោះមានគម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់ និងគម្រោងវារីអគ្គិសនីតាតៃលើ។គម្រោងវារីអគ្គិសនីស្ទឹងពោធិ៍សាត់វិនិយោគដោយក្រុមហ៊ុនមកពីប្រទេសកូរ៉េខាងត្បូង និងគម្រោងវារីអគ្គិសនីតាតៃលើ វិនិយោគដោយក្រុមហ៊ុនចិន។

លោក វិចទ័រ ហ្សូណា បានអះអាងថា បានការប្រើប្រាស់ថាមពលនៅកម្ពុជា បានកើនឡើងជាបន្តបន្ទាប់ក្នុងរង្វង់ប្រមាណពី១៥ ទៅ២០ភាគរយក្នុងមួយឆ្នាំៗ ។តាមផែនការមេរបស់ក្រសួងរ៉ែ និងថាមពល បានដាក់ចេញនៅឆ្នាំ២០២០នេះ ក្រសួងនឹងបង្កើនការផលិតថាមពលអគ្គិសនីបន្ថែមទៀតតាមរយៈសាងសង់វារីអគ្គិសនី,ឧស្ម័នធម្មជាតិពង្រាវ (Liquefied Natural Gas - LNG) ,ថាមពលពន្លឺព្រះអាទិត្យ (សូឡា),និងថាមពលចម្រុះទាំងអស់។

តែយ៉ាងណាក៏ដោយ ក្នុងវិបត្តិកូវីដ-១៩នេះ តម្រូវការប្រើប្រាស់អគ្គិសនីបានថយចុះប្រមាណ១០ភាគរយ បើធៀបនឹងអ្វីដែលក្រសួងរ៉ែ និងថាមពលព្យាករណ៍ទុក ធ្វើឱ្យផែនការផលិតកម្មក៏អន់ថយផងដែរ។ដោយឡែកចំពោះវារីអគ្គិសនីចំនួន៧ទីតាំ មានអានុភាព១៣២៩ មេហ្គាវ៉ាតដែលដាក់ឱ្យដំណើរកន្លងមក ដំណើរការធម្មតាមិនរាំងស្ទះដោយសារវិបត្តិកូវីដ១៩ទេ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង