Yearendyearend1140x150

សម្តេច ស ខេង៖ជម្លោះតូចតាចអាចនាំឱ្យមាន «បដិវត្តន៍ពណ៌»

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ថ្លែងនៅក្រសួងមហាផ្ទៃកន្លងទៅ។ 

ភ្នំពេញ៖ សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានណែនាំមន្ត្រីក្រោមឱវាទកុំឱ្យមើលស្រាលចំពោះជម្លោះតូចតាច ហើយត្រូវដោះស្រាយដោយយុត្តិធម៌ ព្រោះជម្លោះនេះអាចបង្ករនាំឱ្យកើតមានបដិវត្តន៍ពណ៌ ឬបដិវត្តន៍ប្រជាជន។

ការថ្លែងរបស់សម្ដេច ស ខេងបែបនេះ ធ្វើឡើងក្នុងពេលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទ សន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ របស់រដ្ឋបាលរាជធានីភ្នំពេញ នៅទី២៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញ។

សម្តេចយល់ឃើញថា ចលនាបដិវត្តន៍ពណ៌ កើតមានឡើងនៅពេលដែលរដ្ឋាភិបាលមានចំណុចខ្សោយ ដូច្នេះដើម្បីកុំឱ្យមានចំណុចខ្សោយសម្តេចស្នើដល់មន្ត្រីក្រោមឱវាទទាំងអស់ ត្រូវយកចិត្តទុកដាក់ដោះស្រាយសំណើរ និងនិងសំណូមពរ ក៏ដូចជាជម្លោះនានាដែលកើតមានឡើងតាំងពីតូច កុំឱ្យបញ្ហាវាកកស្ទះ ហើយក្លាយជាបញ្ហាធំដែលគេយកធ្វើជាលេស ដើម្បីធ្វើចលនាប្រឆាំងនឹងរដ្ឋាភិបាល។

សម្តេច ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យមន្ត្រីទាំងអស់កុំមើលស្រាលចំពោះជម្លោះតូចតាចទាំងនេះ ហយត្រូវតែចាត់ការដោះស្រាយប្រកបដោយយុត្តិធម៌ និងគ្មានការរើសអើង គ្មានបក្សពួក គ្មានគ្រួសារនិយម។

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង