Cct850x100 1

ពលរដ្ឋខ្មែរស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនឡើងដល់១៨នាក់គិតត្រឹមថ្ងៃទី១៦តុលានេះ

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ គិតមកដល់ថ្ងៃទី១៦ ខែតុលានេះ មានអ្នកស្លាប់ដោយ«ជំនន់ទឹកភ្លៀង»កើនដល់១៨នាក់ ហើយក្នុងនោះមានក្មេង៨នាក់។ នេះបើតាមរបាយការណ៍របស់គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ។

យោងតាមរបាយការណ៍ចំនួនពលរដ្ឋស្លាប់ដោយជំនន់ទឹកភ្លៀង គិតត្រឹមថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២០ មានអ្នកស្លាប់កើនឡើងដល់១៨នាក់ ក្នុងនោះមាននៅក្នុងខេត្តបន្ទាយមានជ័យ ៧នាក់, ព្រះសីហនុ ២នាក់, ពោធិ៍សាត់ ៣នាក់, ប៉ៃលិន ១នាក់, កំពង់ធំ ១នាក់, កណ្តាល ៤នាក់។


Khcct banner

អត្ថបទទាក់ទង