Yearendyearend1140x150

កម្ពុជាចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន កូរ៉េខាងត្បូង និងអង់គ្លេស

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
គន្ធា អេង
/

ភ្នំពេញ៖ បន្ទាប់ពីសហភាពអឺរ៉ុបបានដកការអនុគ្រោះពន្ធខ្លះនៃប្រព័ន្ធEBAលើទំនិញរបស់កម្ពុជា រដ្ឋាភិបាលកម្ពុជាបានងាកសម្លឹងទៅរកប្រទេសចិន កូរ៉េខាងត្បូង និងអង់គ្លេសជាដើម។ ប្រមុខរដ្ឋាភិបាលខ្មែរចង់ឱ្យកម្ពុជានិងប្រទេសទាំងនេះមានកិច្ចព្រមព្រៀងសេរីជាមួយគ្នាថែមទៀត។

ចំពោះមហាយក្សចិន ក្រុមការងារកម្ពុជាបានចរចាជុំទី១ ជាមួយចិនរួចហើយៗរំពឹងទុកថា នៅក្នុងខែវិច្ឆិកាឆ្នាំនេះ កិច្ចព្រមព្រៀងពាណិជ្ជកម្មកម្ពុជា-ចិននឹងរួចរាល់ ហើយប្រកាសដាក់ឲ្យប្រើ ដាក់ឲ្យអនុវត្តន៍ ឬចុះហត្ថលេខា នៅពេលដែលនាយករដ្ឋមន្រ្ដីចិនមកចូលរួមប្រជុំអាស៊ី-អឺរ៉ុប នៅទីក្រុងភ្នំពេញ ក្នុងខែវិច្ឆិកា។ នេះបើតាមការគូសបញ្ជាក់ឱ្យដឹងរបស់សម្តេចនាយករដ្ឋមន្រ្តីហ៊ុន សែន នៅក្នុងសន្និសិទសារព័ត៌មានពិសេសមួយកាលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០។ ចំណែក ប្រទេសកូរ៉េខាងត្បូងវិញ សម្តេចនាយករដ្ឋមន្រ្តីក៏បានអះអាងឱ្យដឹងថា កម្ពុជាកំពុងតែរៀបចំការចរចារជាមួយកូរ៉េខាងត្បូងអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី។

ដោយឡែក សម្រាប់ចក្រភពអង់គ្លេសដែលទើបចាកចេញពីសហភាពអឺរ៉ុបវិញ ប្រមុខរដ្ឋាភិបាលកម្ពុជាបានប្រកាសស្វាគមន៍ បើសិនប្រទេសនេះចង់បង្កើតឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយកម្ពុជា។ សម្តេច បានបញ្ជាក់ថា៖«កម្ពុជាស្វាគមន៍ជានិច្ច យើងអត់មានយល់ទាស់ទេ ហើយអង់គ្លេសក៏បានមកស្នើសុំយើង ដើម្បីឲ្យគាំទ្រទៅលើភាពជាដៃគូរវាងអង់គ្លេស និងអាស៊ានផងដែរ។ កម្ពុជាច្បាស់ជាគាំទ្រអង់គ្លេស ឲ្យក្លាយទៅជាដៃគូគ្រប់ជ្រុងជ្រោយ ជាមួយនឹងអាស៊ាន»។

ក្រៅពីប្រទេសសំខាន់ទាំង៣នេះ សម្តេចហ៊ុន សែន ក៏បានបង្ហាញពីការចង់មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីនេះជាមួយប្រទេសផ្សេងៗទៀតផងដែរ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង