Yearendyearend1140x150

យុវជនម្នាក់«មូសខាំ»ហើយឆ្លងជំងឺជើងរបស់គាត់ហើមធំដូចជើងដំរី

សង្គម
/
អ្នកយកព័ត៌មាន:
សុីសុីថាមស៍
/

(ភ្នំពេញ)៖យុវជនម្នាក់នៅពីក្មេងត្រូវមូសខាំដោយសារមិនមើលថែទាំរយៈពេល២១ឆ្នាំ ជើងរបស់គាត់បានហើមធំដូចជើងដំរី។បុរស់ម្នាក់មានឈ្មោះ ថេត(Bong Thet) រស់នៅក្នុងខេត្តកំពង់ឆ្នាំង ជើងឆ្វេងរបស់គាត់ពេលនេះហើមធំដូចជាជើងដំរី ធ្វើអោយមានការលំបាក់យ៉ាងខ្លាំងក្នុងជីវភាពរាល់ថ្ងៃរបស់គាត់។

អ្វីដែលមិននឹកស្មានដល់នោះគឺ មូលហេតុដែលបណ្តាលអោយជើងរបស់គាត់ហើមធំដូចដំរីយ៉ាងនេះគឺកាលពីកុមារភាពជើងរបស់គាត់ត្រូវបានមូសខាំ ហើយបានក្លាយមុខរបួស ក៏ប៉ុន្តែឪពុកម្តាយរបស់គាត់កាលនោះមិនបានយកទៅព្យាបាលទេ បន្ទាប់មកមុខរបួសកាន់តែវិត្តន៍ជាអវិជ្ជមាន រហូតដល់ថ្នាក់ហើមធំដូចជាជើងដំរីនិងពិបាកព្យាបាលបំផុត។

កាលពីអាយុ៦ឆ្នាំ ថេត ត្រូវបានមូសខាំរហូតក្លាយជាមុខរបួស ប៉ុន្តែអាណាព្យាបាលរបស់គាត់ស្មានតែ ដួលទើបមានរបួស ក៏មិនបានយកចិត្តទុកដាក់ចំពោះបញ្ហានេះ។រហូតមានអាយុ១២ឆ្នាំ មុខរបួស បានហើមធំៗរហូតគ្របជិតលើភ្លៅរបស់គាត់ ហើយបានហើមធំដូចជើងដំរី និងមានអាការៈឈឺតិចតួចផងដែរ។

នៅពេលដែលជើងធំដូចដំរីយ៉ាងដូច្នេះ ការរស់នៅប្រចាំថ្ងៃរបស់ថេត ពិតជាមានការលំបាកយ៉ាងខ្លាំង ដោយមិនអាចដើរទៅណាតាមចិត្ត ហើយត្រូវមិត្តរួមថ្នាក់សើចចំអក់អោយទៀត ដូច្នេះហើយទីបំផុតគាត់ក៏សម្រេចចិត្តឈប់រៀនតែម្តង។

ឪពុកម្តាយរបស់ថេតសុទ្ធតែជាកម្មករមានជីវភាពក្រីក្រ ប្រាក់ខែតិចតួចមិនមានសមត្ថភាពយកគាត់ទីមន្ទីរពេទ្យដើម្បីទទួលការព្យាបាល មានតែបណ្តោយអោយស្ថានភាពជំងឺហើមជើងរបស់បងថេតកាន់តែវិវត្តន៍អវិជ្ជមានថែមទៀត។ក្រោយមកមានអ្នកជំនួញដ៏ស្តុកស្តម្ភម្នាក់ គឺអ្នកនាងទ្រីដាណា លឺនៅរឿងរ៉ាវដ៏កំសត់របស់ថេតហើយ ក៏បានឧបត្ថម្ភចំនួន១០លានរៀល ដើម្បីព្យាបាលលើកទី១របស់គាត់។

គ្រូពេទ្យបានវិនិច្ឆ័យថា ជំងឺរបស់ថេតមានឈ្មោះថា Lymphatic Filariasis ដែលជាជំងឺម្យ៉ាងរបស់មនុស្សដែលបានមេរោគដែលឆ្លងពីសត្វល្អិតផ្សេងៗនៅពេលខាំ រឺ បឺតឈាមហើយឆ្លងចូលក្នុងខ្លួនប្រាណរបស់មនុស្ស។គ្រូពេទ្យបាននិយាយថា៖ បើយោងតាមស្ថានភាពជំងឺពេលនេះរបស់ថេត គឺមិនមានថ្នាំរឺវាក់សាំងដើម្បីព្យាបាលអោយមានប្រសិទ្ធិភាពជាដាច់យ៉ាងឆាប់រហ័សបានឡើយ។

ទោះជាយ៉ាងណាក៏ដោយ ថេតនៅតែថ្លែងអំណរគុណសប្បុរសជនគ្រប់រូបដែលបានជួយឧបត្ថម្ភគាំទ្រការចំណាយថ្លៃព្យាបាលនិងថ្លៃថ្នាំ ដែលអាចនឹងជួយអោយគាត់ចាប់ពីពេលនេះទៅអាចមានស្ថានភាពធូរស្រាលបន្តិច៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: ជំងឺឆ្លង
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង