Yearendyearend1140x150

បាត់ដំបង៖«ទំនប់អាងទឹកបាសាក់»ត្រូវទឹកបុកផ្ដាច់

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

បាត់ដំបង៖ ភ្លៀងដែលបានធ្លាក់ជាប់ៗគ្នា ០៣​ថ្ងៃ ​នៅតំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងមោងឫស្សី កាលពីថ្ងៃទី ៧, ៨ និងទី ៩ មានបរិមាណសរុបប្រមាណ ២០០ មម បានហូរធ្លាក់ចុះមកយ៉ាងគំហុក មកផ្នែកខាងក្រោម និងបានបុកផ្ដាច់ទំនប់អាងទឹកបាសាក់ ស្ថិតនៅក្នុងឃុំបាសាក់ ស្រុករុក្ខគិរី កាលពីវេលាទៀបភ្លឺនាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២០។

បន្ទាប់ពីទឹកបានស្រកចុះពីផ្ទៃអាងបន្តិច នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ នេះ ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានបញ្ជាឲ្យក្រុមការងារធ្វើការជួសជុលឡើងវិញជាបន្ទាន់នូវតួទំនប់ដែលទឹកបានបុកផ្ដាច់ ដើម្បីកាត់បន្ថយធារទឹកកុំឲ្យបន្តហូរធ្លាក់ទៅផ្នែកខាងក្រោម និងរក្សាទឹកទុកសម្រាប់បម្រើឱ្យការងារបង្កបង្កើនផល និងការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ នារដូវប្រាំងខាងមុខ។នេះបើយោងតាមការចុះផ្សាយរបស់ក្រសួងធនធានទឹក នៅព្រឹកថ្ងៃទី១០ តុលានេះ៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង