Cct850x100 1
1800px x h300px kh

ចិនប្រគល់រថយន្ត៧៥គ្រឿងដល់កម្ពុជាដែលជាជំនួយឥតសំណង

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ភ្នំពេញ៖ សាធារណរដ្ឋប្រជាមានិតចិននៅថ្ងៃទី០៦ តុលា ២០២០នេះ បានប្រគល់រថយន្តចំនួន ៧៥គ្រឿងដល់អង្គភាពចំណុះ ចំនួន ៣២អង្គភាពរបស់កម្ពុជា សម្រាប់ប្រើប្រាស់ក្នុងការងារហ្វឹកហ្វឺន និងប្រតិបត្តិការរបស់ខ្លួន។

រថយន្តទាំងអស់នេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ។ក្នុងនោះរួមមាន រថយន្តបញ្ជាការ ចំនួន ៥៥គ្រឿង និងថយន្តប្រភេទប្រតិបត្តិការ ចំនួន ២០គ្រឿង។ សម្រាប់កងពលតូចលេខ៧០ រថយន្តទាំង២៥គ្រឿងដែលទទួលបាន រួមមានរថយន្តហ្ស៊ីបបញ្ជាការ ០៥គ្រឿងនិងរថយន្តប្រតិបត្តិការ ២០គ្រឿង។

រថយន្តទាំងអស់ខាងលើនេះ គឺជាជំនួយឥតសំណងពីសាធារណរដ្ឋប្រជាមានិតចិន ក្នុងក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការ រវាងក្រសួងការពារជាតិនៃប្រទេសទាំងពីរ កម្ពុជា-ចិន ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ ដើម្បីជួយពង្រឹងសមត្ថភាពក្នុងវិស័យការពារជាតិកម្ពុជា។

គួររម្លឹកផងដែរថា តាមរយៈកិច្ចសហប្រតិបត្តិការទ្វេភាគី-ពហុភាគីជាមួយបណ្តាប្រទេសក្នុងតំបន់ និងសកលលោក កម្ពុជាតែងតែទទួលបាននូវជំនួយឧបត្ថម្ភជាច្រើនទាំងស្មារតី សម្ភារ និងថវិកាពីបណ្តាប្រទេសជាដៃគូ ហើយក្នុងនោះ ក៏មានសាធារណរដ្ឋប្រជាមានិតចិនផងដែរ ដែលជាប្រទេសផ្តល់ជំនួយដ៏ធំមួយសម្រាប់កម្ពុជា ។

ជាក់ស្តែង ជំនួយកិច្ចសហប្រតិបត្តិការយោធាចិនជូនដល់កងទ័ពជើងគោកនៃកងយោធពលខេរភូមិន្ទនាពេលនេះ គឺពិតជាបានបង្ហាញនូវចំណងមិត្តភាព ទំនាក់ទំនងល្អ និងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រោយរវាងប្រទេសទាំងពីរ កម្ពុជា-ចិន៕


Khcct banner

អត្ថបទទាក់ទង