Yearendyearend1140x150
Img 0571

ស្ថានបេសកកម្មកម្ពុជាខកចិត្តUNចំពោះការផ្សព្វផ្សាយលើបណ្ដាញសង្គម

សង្គម
/
អ្នកយកព័ត៌មាន:
ឃុន សម្ផស្ស
/

ហ្សឺណែវ៖ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជានៅទីក្រុងហ្សឺណែវមានការខកចិត្តយ៉ាងខ្លាំងចំពោះការផ្សព្វផ្សាយនាពេលថ្មីៗនេះ លើបណ្ដាញសង្គមរបស់ការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅភ្នំពេញ ពាក់ព័ន្ធនឹងការដកស្រង់ព័ត៌មានតែមួយជ្រុងនិងពុំមានតុល្យភាពចេញពីរបាយការណ៍ទាំងមូលរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ (អ.ស.ប)។

របាយការណ៍របស់អគ្គលេខាធិការ (អ.ស.ប) បានផ្អែកយ៉ាងខ្លាំងទៅលើការអធិប្បាយរបស់អ្នករាយការណ៍ពិសេស ដែលផ្តោតលើភាគីតែម្ខាងនិងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវ។ រាជរដ្ឋាភិបាលកម្ពុជាតែងតែពិនិត្យដោយយកចិត្តទុកដាក់បំផុតចំពោះរាល់ការចោទប្រកាន់នានា។

កិច្ចការនេះត្រូវបានឆ្លុះបញ្ចាំងតាមរយៈការបញ្ចូនជូនអគ្គលេខាធិការ (អ.ស.ប) នូវការបកស្រាយបំភ្លឺទាន់ពេលវេលា ដែលត្រូវបានដាក់បញ្ជូលទៅក្នុងឧបសម្ព័ន្ធ១ (កថាខណ្ឌ១៩ ទំព័រ២៣) នៃរបាយការណ៍របស់អគ្គលេខាធិការ (អ.ស.ប)។

ជាចុងក្រោយ ស្ថានបេសកកម្មអចិន្រ្តៃយ៍កម្ពុជា បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការដោះស្រាយរាល់បញ្ហាប្រឈមនានាដែលអង្គការសង្គមស៊ីវិលជួបប្រទះ តាមរយៈយន្តការជាតិនិងថ្នាក់ក្រោមជាតិដែលមានស្រាប់រួមទាំង វេទិកាភាពជាដៃគូ ដែលបានរៀបចំជាទៀងទាត់៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: UN
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង