Cct850x100 1
1800px x h300px kh

UNនឹងលើកយកបញ្ហាសិទ្ធិមនុស្សក្នុងនោះមានកម្ពុជាផងដែរទាក់ទងការបំភិតបំភ័យ និងការសងសឹក

សង្គម
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/


ភ្នំពេញ៖អគ្គលេខាធិការអង្គការសហប្រជាជាតិ នៅថ្ងៃទី ៣០ ខែកញ្ញាស្អែកនេះ នឹងធ្វើបទបង្ហាញអំពីរបាយការណ៍ប្រចាំឆ្នាំរបស់លោកទៅក្រុមប្រឹក្សាសិទ្ធិមនុស្សស្តីពីការបំភិតបំភ័យ និងការសងសឹកដែលបានធ្វើឡើងប្រឆាំងនឹងអ្នកដែលបានសហការជាមួយអង្គការសហប្រជាជាតិ តំណាង និងយន្តការរបស់ខ្លួន នៅក្នុងវិស័យសិទ្ធិមនុស្ស។

នៅប្រទេសកម្ពុជា លោកអគ្គលេខាធិការ បានគូសបញ្ជាក់ពីឧទាហរណ៍នៃការសងសឹក និងការបំភិតបំភ័យដែលធ្វើឡើងដោយមន្រ្តីសន្តិសុខប្រឆាំងនឹងអ្នកដែលចូលរួមធ្វើការងារជាមួយអង្គការសហប្រជាជាតិ។

លោកអគ្គលេខាធិការ លោកសូមលើកទឹកចិត្តដល់រដ្ឋទាំងឡាយឲ្យសម្តែងជាសាធារណៈនូវការគាំទ្រដោយច្បាស់លាស់ចំពោះសិទ្ធិ និងការប្រាស្រ័យទាក់ទងទាំងអស់ជាមួយស្ថាប័នអន្តរជាតិដោយមិនមានការរារាំង។ លោកក៏អំពាវនាវផងដែរដល់រដ្ឋជាសមាជិកឲ្យយកចិត្តទុកដាក់លើមន្ត្រីសាធារណៈ និងតួអង្គរដ្ឋដទៃទៀតអំពីការសងសឹក និងការបំភិតបំភ័យ រួមទាំងតាមរយៈការបណ្តុះបណ្តាល និងចេញសេចក្តីណែនាំផ្ទៃក្នុង។

ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានថ្លែងចាត់ទុករបាយការណ៍ដែលបង្ហាញឡើងដោយអង្គការសហប្រជាជាតិ ជារបាយការណ៍មិនគ្រប់ជ្រុងជ្រោយ ហើយមិនឆ្លើយតបនឹងស្ថានភាពជាក់ស្តែងក្នុងប្រទេសកម្ពុជា។សម្រាប់ឯកឧត្តម របាយការណ៍របស់UN ស្តាប់តែម្ខាង ពោលគឺខាងអង្គការសង្គមស៊ីវិល មិនបានស្តាប់ខាងភាគីរាជរដ្ឋាភិបាលនោះទេ ដូច្នេះហើយធ្វើឱ្យរបាយការណ៍នោះលំអៀង៕

ពាក្យទាក់ទង: UN
Khcct banner

អត្ថបទទាក់ទង