Yearendyearend1140x150

ប្រាក់រៀលកើនឡើងជាមធ្យម១៩%ក្នុង១ឆ្នាំ ក្នុងរយៈពេល២០ឆ្នាំចុងក្រោយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា

ភ្នំពេញ៖ នៅក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ តម្រូវការប្រាក់រៀលបានកើនឡើងជាមធ្យមប្រមាណ១៩%ក្នុងមួយឆ្នាំៗ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា នៅក្នុងពិធីអបអរសាទរអំពីសកម្មភាពនៃការប្រារព្ធទិវាប្រាក់រៀលខួបលើកទី៤០ នៃការដាក់ឱ្យចរាចរប្រាក់រៀលឡើងវិញ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០។

ឯកឧត្តម ជា ចាន់តូ មានប្រសាសន៍ថា ធនាគារជាតិកម្ពុជា និងស្ថានប័នពាក់ព័ន្ធ បានរួមចំណែកលើកកម្ពស់ប្រាក់រៀលជាបន្តបន្ទាប់ តាមវិធានការណ៍ដែលបានអនុវត្តក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលឡើងវិញ(២០ មីនា ១៩៨០ - ២០ មីនា ២០២០) ហើយរាជរដ្ឋាភិបាលបានបង្កើតគោលនយោបាយលោកកម្ពស់ប្រាក់រៀល ជាអាទិភាពសំខាន់មួយនៅក្នុងយុទ្ធសាស្រ្តហិរញ្ញវត្ថុ ដើម្បីជម្រុញការអភិវឌ្ឍធនធានហិរញ្ញវត្ថុ និងពង្រឹងភាពធន់នៃសេដ្ឋកិច្ច។

ឯកឧត្តមបន្តទៀតថា ដំណើរារប្រាក់រៀលត្រូវបានគាំទ្រជាចម្បង ដោយកំណើននៃការជឿទុកចិត្តរបស់សាធារណជន។ ជាក់ស្តែង សេដ្ឋកិច្ចកម្ពុជា មានកំណើនជាមធ្យមប្រមាណ៧,៨% ហើយប្រាក់រៀលមានស្ថិរភាពល្អប្រសើក្នុងរង្វង់៤០៥០៛ ក្នុង១ ដុល្លារអាមេរិក ក្នុងរយៈពេល២ទស្សវត្តន៍ចុងក្រោយ។

ឯកឧត្តមបន្ថែមថា ជាមួយគ្នានេះ វិស័យធនាគារបានបន្តអភិវឌ្ឍន៍ និងពង្រីកវិសាលភាពទូទាំងប្រទេសនៅក្នុងរយៈពេល២ទស្សវត្តន៍ចុងក្រោយនេះ ទ្រព្យសកម្មវិស័យធនាគារបានកើនឡើង៩៣ដង ឥនទានបានកើនឡើង៧៣ដង និងប្រាក់បញ្ញើបានកើនឡើង ៩៥ដង។ កំណើននេះ បានបង្ហាញពីភាពទុកចិត្តរបស់វិនិយោគគិន និងប្រជាពលរដ្ឋមកលើប្រព័ន្ធធនាគាររូបិយវត្ថុកម្ពុជា៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង