Yearendyearend1140x150

ក្រសួងមហាផ្ទៃចាត់តែងក្រុមការងារវាយតម្លៃកិច្ចសហប្រតិបត្តិការកម្ពុជា-ចិន

នយោបាយ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖ក្រសួងមហាផ្ទៃ នៅថ្ងៃទី ១៤ កញ្ញានេះ បានបើកកិច្ច ប្រជុំ ប្រកាសសមាសភាពក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានលើកឡើងថា កិច្ចប្រជុំនាពេលនេះ ក្នុងគោលបំណងឲ្យស្គាល់ក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ដើម្បីធ្វើយ៉ាងណាឲ្យការងារមានភាពរលូនទៅមុខជានិច្ច។ ឯកឧត្តមបន្ដថា ក្រុមការងារត្រូវផ្ដល់អនុសាសន៍ស្ដីពី វិធីសាស្ដ្រ និងរបកគំហើញសម្រាប់កិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ។

សូមជម្រាបថា ក្នុងសេចក្ដីសម្រេចរបស់ក្រសួងមហាផ្ទៃ ចេញផ្សាយនាពេលថ្មីៗ បានឲ្យដឹងថា ក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានសមាភាពចូលរួមចំនួន១០រូប ក្នុងនោះឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធានក្រុមការងារ។

ដោយឡែក ក្រុមលេខាធិការ នៃក្រុមការងារសម្របសម្រួល តាមដាន ត្រួតពិនិត្យនិងវាយតម្លៃ កិច្ចសហប្រតិបត្តិការ កម្ពុជា-ចិន ក្នុងក្របខណ្ឌក្រសួងមហាផ្ទៃ ដោយមានសមាភាពចូលរួម ចំនួន៧រូប ក្នុងនោះ ឯកឧត្តម ឧត្តមសេនីយ៍ឯក ផាត សុផានិត អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន និងជាប្រធាននាយកដ្ឋានទំនាក់ទំនងអន្ដរជាតិ ជាប្រធានក្រុមលេខាធិការ៕

ឯកឧត្តម កុល វីរក្ស រដ្ឋលេខាធិការក្រសួងមហាផ្ទៃ


ផ្ទាំងពាណិជ្ជកម្ម
Img 4048
ពាក្យទាក់ទង: កម្ពុជា_ចិន
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង