Yearendyearend1140x150
Img 0571

ក្នុងខែកុម្ភៈភ្ញៀវទេសចរណ៍បរទេសមកកម្ពុជាធ្លាក់ចុះប្រមាណ៦០ភាគរយ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

ភ្នំពេញ៖នៅក្នុងខែ កុម្ភៈ ឆ្នាំ ២០២០នេះ ភ្ញៀវទេសចរណ៍បរទេសចូលមកកម្ពុជា បានធ្លាក់ចុះប្រមាណជាង ៦០ភាគរយ ក្នុងភ្ញៀវទេសចរជនជាតិចិនបានធ្លាក់ចុះក្នុងរង្វង់ ៩០ភាគរយ។ការធ្លាក់ចុះនេះ គឺបង្ករឡើងដោយសារការភ័យខ្លាចជំងឺខូវិដ-១៩ដែលគំរាមគំហែងដល់វិស័យទេសចរណ៍នៅក្នុងតំបន់ និង ប្រទេសកម្ពុជាផងដែរ។

បើតាមសម្តេចហ៊ុន សែន បើធៀបជាមួយនឹងគោលដៅទេសចរណ៍សំខាន់នៅក្នុងប្រទេស អាជីវកម្មទេសចរណ៍នៅខេត្តសៀមរាប ទទួលរងនូវផលប៉ះពាល់ជាខ្លាំង ខណៈសកម្មភាពទេចរណ៍នៅតំបន់ដ៏ទៃទៀត ស្ថិតនៅក្នុងកម្រិតសមរម្យ។

ដើម្បីឆ្លើយតបនឹងបញ្ហានេះ សម្តេចប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញវិធានការដើម្បីជួយដល់អាជីវកម្មទេសចរណ៍ ក៏ដូចជាជំរុញសកម្មភាពទេសចរណ៍នៅខេត្តសៀមរាប។គោលគំនិតធំៗនៃការដាក់វិធានការ គឺសំដៅជួយឲ្យសណ្ឋាគារ និង ផ្ទះសំណាក់ អាចបន្តអាជីវកម្មរបស់ខ្លួនបាន, រក្សាបាននូវការងារជូនកម្មករ-និយោជិត។

ជាមួយគោលដៅខាងលើ, រាជរដ្ឋាភិបាលដាក់ចេញនូវវិធានការសមា្រប់ជួយគាំទ្រវិស័យទេសចរណ៍ ដូចខាងក្រោម៖

ទី១.លើកលែង(រដ្ឋទទួលបន្ទុកពន្ធជំនួស) នូវការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់សណ្ឋាគារ និង ផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្មភាពអាជីវកម្មក្នុងខេត្តសៀមរាប សម្រាប់រយៈពេលបួនខែ ដោយគិតចាប់ពីខែ កុម្ភៈ រហូតដល់ខែ ឧសភា ឆ្នាំ ២០២០ ។ អាជីវកម្មសណ្ឋាគារ និង ផ្ទះសំណាក់ នៅតែមានកាតព្វកិច្ចដាក់លិខិតប្រកាសពន្ធអាករ និង ប្រើប្រាស់ប្រព័ន្ធអនឡានសម្រាប់គ្រប់គ្រងអាករលើតម្លៃបន្ថែម (E-VAT) ជារៀង-រាល់ខែ ក្នុងរយៈពេលលើកលែងពន្ធនេះ។

ទី២. មិនធ្វើសវនកម្មពេញលេញ សម្រាប់ការិយបរិច្ឆេទឆ្នាំ ២០២០ ចំពោះសហគ្រាសក្នុងវិស័យ សណ្ឋាគារ និង ផ្ទះសំណាក់ ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ និង មានសកម្ម- ភាពអាជីវកម្មក្នុងខេត្តសៀមរាប។

ទី៣. ធ្វើវិចារណកម្មថវិកាជាតិឆ្នាំ ២០២០, ទាំងចំណាយចរន្ត និង ចំណាយវិនិយោគ, ពិសេសកាត់បន្ថយការធ្វើដំណើចូលរួមក្នុងកិច្ចប្រជុំនៅក្រៅប្រទេស ដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជ- រដ្ឋាភិបាល និង ចូលរួមជំរុញវិស័យទេសចរណ៍ក្នុងស្រុក ឲ្យទៅជាចលនាជាតិធំទូលាយ តាម- រយៈ ការជំរុញនូវការធ្វើសិក្ខាសាលា, កិច្ចប្រជុំ, វគ្គបណ្តុះបណ្តាលខ្លីៗ និង កម្មវិធីផ្សេងៗទៀត រៀបចំដោយគ្រប់ក្រសួង-ស្ថាប័នរបស់រាជរដ្ឋាភិបាល, វិស័យឯកជន, ស្ថានទូត, អង្គការមិន-មែនរដ្ឋាភិបាល ឲ្យទៅធ្វើនៅតាមខេត្តសំខាន់ៗ ពិសេសគឺខេត្តសៀមរាប។

ទី៤. បង្កើនប្រសិទ្ធភាពនៃការធ្វើដំណើររួមគ្នាតាមផ្លូវគោក, ផ្លូវទឹក និង ផ្លូវអាកាស ជាពិសេស ជា- មួយប្រទេសជិតខាង (ដូចជា បាងកក-សៀមរាប និង ហូជីមិញ-សៀមរាប) ពិសេស តាមរយៈ រថយន្តក្រុង ឬ រថយន្តផ្ទាល់-ខ្លួន ដោយធ្វើការសម្របសម្រួលដោះស្រាយប្រកបដោយប្រសិទ្ធ-ភាព នូវបញ្ហាប្រឈមនានាដែលកើតមានឡើងនៅកន្លែងទទួលសេវាកម្មឆ្លងកាត់ព្រំដែន និង បញ្ហាពាក់ព័ន្ធដទៃទៀត។

ទី៥. ក្រសួងទេសចរណ៍ និង ក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបើកយុទ្ធនាការរៀបចំសកម្មភាព និងព្រឹត្តិការណ៍ទាក់ទាញផ្សេងៗនៅក្នុងខេត្តសៀមរាប ដូចជា អង្គរសង្រ្កាន (២០២០), ពិធីបុណ្យប្រពៃណី-សាសនា, កម្មវិធីប្រកួតកីឡា, ការប្រគុំតន្ត្រី, ការបញ្ចាំងភាពយន្ត និង ការ-បង្ហាញម៉ូដសំលៀកបំពាក់ ជាដើម សម្រាប់ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និង អន្តរជាតិ។

ទី៦. រក្សាថ្លៃសំបុត្រចូលទស្សនាតំបន់អង្គរឱ្យនៅដដែល ប៉ុន្តែបន្ថែមចំនួនថ្ងៃសម្រាប់ប្រភេទសំបុត្រនីមួយៗ, សំបុត្រសម្រាប់ ១ ថ្ងៃអាចចូលមើលបាន ២ ថ្ងៃ, សំបុត្រសម្រាប់ ៣ ថ្ងៃ អាចចូលមើលបាន ៥ ថ្ងៃ និង សំបុត្រសម្រាប់ ៧ ថ្ងៃ អាចចូលមើលបាន ១០ ថ្ងៃ ដើម្បីទាក់ទាញទេសចរឲ្យ ស្នាក់នៅបន្ថែម នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

ទី៧. ក្រសួងទេសចរណ៍ត្រូវរៀបចំកម្មវិធីបណ្តុះបណ្តាលដល់កម្មករ-និយោជិត ដែលបាត់បង់ការងារនៅក្នុងវិស័យទេសចរណ៍ (បុគ្គលិកបម្រើការនៅតាមសណ្ឋាគារ, ផ្ទះសំណាក់, និង ភ្នាក់ងារទេសចរណ៍) តាមរយៈការរៀបចំឱ្យមាននូវវគ្គបណ្តុះបណ្តាលនៃមុខវិជ្ជាចំណេះដឹងថ្មី (Re-skilling) ឬ ការបង្កើនចំណេះដឹងបន្ថែម (Upskilling) និង ការផ្តល់នូវប្រាក់ខែសមរម្យ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង