Cct850x100 1

សមាគមសម្ព័ន្ធខ្មែរ-ចិនចំណាយថវិការាប់សិបលានដុល្លារបង្កើត«សាកលវិទ្យាល័យពហុបច្ចេកទេស»

សហគមន៍ចិន
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន (ខាងស្តាំ)ឯកឧត្តម ប៉ាង ណាំប្រធានត្រួតពិនិត្យសមាគមសម្ព័ន្ធខ្មែរ-ចិន(ខាងឆ្វេង)។

ភ្នំពេញ៖ សមាគមសម្ព័ន្ធខ្មែរ-ចិននៅប្រទេសកម្ពុជាបានបើកប្រជុំដ៏សំខាន់មួយនៅថ្ងៃទី៩ខែកញ្ញា​​ បានពិភាក្សារបៀបវារៈមួយចំនួន ក្នុងនោះក៏បានពិភាក្សាអំពីវឌ្ឍនភាពនៃការសាងសង់សកលវិទ្យាល័យពហុបច្ចេកទេសរបស់សមាគមផងដែរ។

អ្នក​ឧកញ៉ា ពុង ឃាវសែ ប្រធានសមាគមសម្ព័ន្ធខ្មែរ-ចិន ឯកឧត្តម ប៉ាង ណាំប្រធានត្រួតពិនិត្យសមាគមសម្ព័ន្ធខ្មែរ-ចិន និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបទៀតបានចូលរួមកិច្ចប្រជុំនេះ។

លោក សុក ហ៊ុយលេខាប្រចាំការសមាគមសម្ព័ន្ធខ្មែរ-ចិន បានរាយការណ៍អំពីដំណើរការរៀបចំនៃការបង្កើតសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិនដល់ថ្នាក់ដឹកនាំក្នុងអង្គប្រជុំ។

អគារមេរបស់សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិនបានសាងសង់រួចរាល់ជាស្ថាពរ ។បច្ចុប្បន្ន សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិនកំពុងស្វែងរកនាយកគ្រប់គ្រងម្នាក់ ដែលមានបទពិសោធន៍ក្នុងការគ្រប់គ្រងសាកលវិទ្យាល័យពហុបច្ចេកទេស រឺសាកលវិទ្យាល័យទូទៅ ដែលមានចក្ខុវិស័យច្បាស់លាស់លើការអភិវឌ្ឍរបស់ប្រទេសជាតិ យល់ច្បាស់ពីចំណង់ចំណូលរបស់និស្សិតកម្ពុជា និងតម្រូវធនធាន ដើម្បីអាចអោយសាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិន អាចជ្រើសរើសមុខវិជ្ជាសំខាន់ដើម្បីបើកដំណើការ ។

សាកលវិទ្យាល័យពហុបច្ចេកវិទ្យាកម្ពុជាចិននឹងពាំនាំនូវចំណេះដឹងផ្នែកវិទ្យាសាស្ត្របបច្ចេកវិទ្យាចិនដល់និស្សិតកម្ពុជា ។ដូចនេះ សមាគមសម្ព័ន្ធខ្មែរ-ចិននៅប្រទេសកម្ពុជាសង្ឃឹមថា នឹងទទួលបានការគាំទ្រ និងជ្រុមជ្រែង លើការផ្នែកគ្រូបង្រៀន និងកម្មវិធីវបង្រៀនពីស្ថាប័នពាក់ព័ន្ធ ​និងស្ថាប័នផ្នែកអប់រំរបស់ប្រទេសចិន ។

បើតាមតំណាងនៃសមាគមសម្ព័ន្ធខ្មែរ-ចិនធ្លាប់ប្រាប់​《ស៊ីស៊ីថាមស៍》កន្លងមក សាកលវិទ្យាល័យពហុបច្ចេកទេសនឹងបណ្តុះបណ្តាលជំនាញ និង ចំណេះដឹងផ្នែកកសិកម្ម វិស្វករ ជំនាញបច្ចេកទេសកំព្យូទ័រ ជំនាញកែច្នៃគីមី ចំណីអាហារ ក៏ដូចជាជំនាញបច្ចេកទេសផ្សេងៗទៀតដែលជាតម្រូវការទីផ្សារការងារ ដើម្បីយកមកបណ្តុះបណ្តាលដល់និស្សិតកម្ពុជា និងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យរីកចម្រើននៅពេលអនាគត។

សាកលវិទ្យាល័យពហុបច្ចេកទេស ចាប់ផ្តើមសាងសង់តាំងពីឆ្នាំ២០១៨ លើកទំហំផ្ទៃដីសរុបចំនួន៥ហិកតា ក្នុងតំបន់អភិវឌ្ឍជ្រោយចង្វារ រាជធានីភ្នំពេញ មានរចនាបថដ៏ល្អប្រណិត ហើយគ្រោងបំពាក់នូវសម្ភារបច្ចេកទេសផ្សេងៗតាមតម្រូវសិក្សានឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១។

តំណាងនៃសមាគមសម្ព័ន្ធខ្មែរ-ចិន បានសង្កត់ធ្ងន់ថា គោលបំណង់ធំដែលបង្កើតសាកលវិទ្យាល័យពហុបច្ចេកទេសនេះ គឺសមាគមសម្ព័ន្ធខ្មែរ-ចិនចង់ចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជាបណ្តុះបណ្តាលធនធានមនុស្ស ដើម្បីអភិវឌ្ឍប្រទេសកម្ពុជានៅថ្ងៃអនាគត៕


Khcct banner

អត្ថបទទាក់ទង