Yearendyearend1140x150

«រោងចក្រ»កំពុងដំណើរការនៅកម្ពុជាមានជាង២ពាន់រោចក្រកើនចំនួន១៧៨បើធៀបនឹងឆ្នាំមុន

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ ក្នុងត្រីមាសទី១ឆ្នាំ២០២៤នេះ ប្រទេសកម្ពុជា មានរោងចក្រដំណើរការចំនួន ២,១៧៥ រោងចក្រ កើនឡើងចំនួន ១៧៨ រោងចក្រ ស្មើនឹង៨,៩ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្គុំ និងដំឡើងរថយន្តតូយ៉ូតា ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤នេះ។

លោក ហែម វណ្ណឌី បានលើកឡើងថា រោងចក្រកើតថ្មីមានចំនួន ៥៥ រោងចក្រ កើនឡើង ១១ រោងចក្រ ស្មើនឹង ២៥ ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគសរុបមានចំនួន ១ ៩០៦១,៣ លានដុល្លារអាម៉េរិក មានការកើនឡើងចំនួន ២ ២៧៣,៩ លានដុល្លារអាម៉េរិក ស្មើនឹង១៣,៥៥ភាគរយ បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទុនវិនិយោគសរុបក្នុងស្រុកមានចំនួន ៤ ១០៥,៥ លានដុល្លារអាម៉េរិក ស្មើនឹង ២១.៥៤ ភាគរយ នៃទុនវិនិយោគសរុប។

រោងចក្រធុនធំដែលមានប្រភពវិនិយោគមកពីប្រទេសជប៉ុនកំពុងដំណើរការមានចំនួន ៨១ រោងចក្រ ស្មើនឹង ៣,៧ ភាគរយនៃចំនួនរោងចក្រសរុប មានការកើនឡើងចំនួន ២ រោងចក្រ ស្មើនឹង ២,៥៣ ភាគរយ បើធៀបនឹងឆ្នាំ២០២៣ ហើយមានទុនវិនិយោគសរុបស្មើនឹង ៦៤៤,៧៦ លានដុល្លារអាម៉េរិក៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង