Yearendyearend1140x150

ប្រាក់ឈ្នួលថ្មីរបស់កម្មករកាត់ដេរ សម្រាប់ឆ្នាំ២០២១ ត្រូវបានដំឡើង១៩២ ដុល្លារនៅក្នុងមួយខែ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
សុវណ្ណ ស្រីពេជ្រ
/

ភ្នំពេញ៖ ការចរចាកំណត់ប្រាក់ឈ្នួលអប្បរមាសម្រាប់កម្មករ និយោជិត នាឆ្នាំ២០២១ បានសម្រេចដំឡើងត្រឹមចំនួន១៩២ ដុល្លារក្នុងមួយខែ បន្ទាប់ពីការចរចា នាព្រឹកថ្ងៃទី១០ កញ្ញា ឆ្នាំ២០២០។

រាជរដ្ឋាភិបាល បានសម្រេចដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើង ចំនួន១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើតាមលទ្ធផល នៃកិច្ចប្រជុំ ក្រុមប្រឹក្សាថ្នាក់ជាតិពិភាក្សាប្រាក់ឈ្នួលអប្បបរមា អាណត្តិទី១ ឆ្នាំទី២ នៅព្រឹកមិញ។

បើតាមការសម្រេចចុងក្រោយនេះ ភាគីទាំងអស់បានបោះឆ្នោតគាំទ្រដល់តួលេខ១៩០ដុល្លារ ពោលគឺចង់រក្សាចំនួនប្រាក់ឈ្នួលកម្មករ ឱ្យនៅដូចឆ្នាំ២០២០ដដែល ដោយសារតែវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ច។

ទន្ទឹមនឹងនេះ រដ្ឋាភិបាល បានសម្រេចផ្តល់២ដុល្លារបន្ថែមទៀតលើតួលេខ១៩០ដុល្លារនេះ ដែលធ្វើឱ្យប្រាក់ឈ្នួលរបស់ កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងកើនដល់១៩២ដុល្លារ សម្រាប់ឆ្នាំ២០២១។

សូមរំឭកជូនថា រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវគោលនយោបាយដំឡើងប្រាក់ឈ្នួលដល់កម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងជារៀងរាល់ឆ្នាំ ពោលគឺចាប់ពីឆ្នាំ១៩៩៧ មកម្ល៉េះ រហូតនៅឆ្នាំ២០២០នេះ បានកើនដល់ ១៩០ដុល្លារ ក្នុងមួយខែ៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង