Yearendyearend1140x150

កម្ពុជារកចំណូលបានជិត៩៧លានដុល្លារពីការនាំចេញកង់ទៅទីផ្សារអន្តរជាតិក្នុងត្រីមាសទី១ឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម 

ភ្នំពេញ៖ នៅត្រីមាសទី១នៃឆ្នាំ២០២៤នេះ ចាប់ពីខែមករា ដល់ខែមីនា ឆ្នាំ២០២៤ កម្ពុជារកចំណូលបានជិត ៩៧លានដុល្លារអាម៉េរិក ពីការនាំចេញកង់ ហើយចំនួននេះមានការថយចុះ ៤៣.០១% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២២។ នេះបើតាមរបាយការណ៍ របស់ក្រសួងពាណិជ្ជកម្ម។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ស៊ីស៊ីថាមស៍នៅថ្ងៃទី២០មេសានេះថា ការនាំចេញកង់របស់ប្រទេសកម្ពុជា នៅតែមានភាពឈានមុនគេ បើប្រៀបធៀបនៅក្នុងតំបន់ បើទោះបីជាតម្លៃនៃការនាំចេញកង់ ធ្លាក់ចុះយ៉ាងណាក៏ដោយក្ដី។ លោកបញ្ជាក់ថា ទីផ្សារសំខាន់ៗ ដែលកម្ពុជា បាននាំចេញកង់រួមមាន៖ អាម៉េរិក អាល្លឺម៉ង់ បែលហ្ស៊ិក អង់គ្លេស និងហូឡង់ ខណៈប្រទេសដែលកម្ពុជានាំចូលកង់មកវិញ រួមមាន៖ ជប៉ុន ចិន វៀតណាម ថៃ និងអាមេរិក ជាដើម។

គួររំលឹកថា បច្ចុប្បន្នកម្ពុជាមានរោងចក្រ សម្រាប់ដំឡើងកង់ចំនួន៥ ក្នុងតំបន់សេដ្ឋកិច្ចពិសេស ស្ថិតក្នុងក្រុងបាវិត ខេត្តស្វាយរៀង៖ ទី១៖ A AND J (CAMBODIA) CO.,LTD ទី២៖ SPEEDTECH INDUSTRIAL CO., LTD ទី៣៖ SMART TECH (CAMBODIA) CO.,LTD ទី៤៖ XDS BICYCLE (CAMBODIA) CO.,LTD និង ទី៥៖ EVERGRAND BICYCLE (CAMBODIA) CO., LTD។

សូមបញ្ជាក់ថា សហភាពអឺរ៉ុប បានអនុញ្ញាតឲ្យកម្ពុជា អាចប្រើប្រាស់វត្ថុធាតុដើម ឬគ្រឿងបង្គុំទោចក្រយាន (កង់) ដែលមានដើមកំណើតនៅប្រទេសវៀតណាម សម្រាប់យកមកផលិតទោចក្រយាន នៅប្រទេសកម្ពុជា ដើម្បីនាំចេញទៅសហភាពអឺរ៉ុប។ ការអនុញ្ញាតនេះ នឹងធ្វើឲ្យទីផ្សារនាំចេញកង់កម្ពុជា កាន់តែមានភាពងាយស្រួលជាងមុន ដោយសារតែមានភាពងាយស្រួល ក្នុងការស្វែងរកប្រភពធាតុដើម ពីប្រទេសវៀតណាម ដែលជាប្រទេសជិតខាង៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង