Yearendyearend1140x150

ទំហំពាណិជ្ជកម្មកម្ពុជា-អាសិបសម្រេចបានជាង៨ពាន់លានដុល្លារក្នុងរយៈពេល៣ខែឆ្នាំនេះ

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/

ភ្នំពេញ៖ នៅរយៈពេល៣ខែដើមឆ្នាំ២០២៤នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយបណ្តាប្រទេសអាសិប សម្រេចបានក្នុងទឹកប្រាក់ចំនួន ៨,៣៦៤.៧៩ លានដុល្លារអាម៉េរិក។ នេះបើយោងតាមរបាយការណ៍ពីក្រសួងពាណិជ្ជកម្មកម្ពុជា។

យោងតាមរបាយការណ៍ បានគូសបញ្ជាក់ថា ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៤នេះ កម្ពុជាបាននាំចេញទៅប្រទេសអាសិបក្នុងទឹកប្រាក់ចំនួន ២,៦៩៥.៦៥ លានដុល្លារ និង នាំចូលមកវិញក្នុងទឹកប្រាក់ចំនួន ៥,៦៦៩.១៤ លានដុល្លារ។ ទំហំនេះបាន កើនឡើង ក្នុងអត្រា ១៤,៧២ ភាគរយ បើធៀបនឹងត្រីមាសទី១ ក្នុងឆ្នាំ២០២៣។

អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានថ្លែងថា ការនាំចេញរបស់កម្ពុជា ភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង កាបូប សម្ភារៈធ្វើដំណើរ គ្រឿងឧបភោគបរិភោគ(អង្គរ គ្រាប់ធញ្ញជាតិ ត្រី សាច់)។ លោកថា ចំនួននេះ នៅរក្សាបានល្អ។

គួររម្លឹកថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) បានចូលជាធរមាន នៅថ្ងៃទី១ ខែមករា ឆ្នាំ២០២២។ អាសិប គឺជាជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដ៏ធំបំផុតលើពិភពលោក ដែលមានសមាជិកចំនួន១៥ប្រទេស រួមមានប្រទេសសមាជិកអាស៊ានទាំង១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន៥ ដូចជា ប្រទេសអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង និង ណូវែលហ្សេឡង់។ កិច្ចព្រមព្រៀងអាសិបនេះ នាំមកនូវអត្ថប្រយោជន៍ផ្នែកសេដ្ឋកិច្ចជាច្រើនសម្រាប់កម្ពុជា ដូចជា ការអនុគ្រោះពន្ធលើទំនិញកសិកម្ម ទំនិញកសិកម្មកែច្នៃ និងទំនិញឧស្សាហកម្មសំខាន់ៗជាច្រើនទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង