Yearendyearend1140x150

បញ្ហាទឹកទន្លេមេគង្គ៖ចិនឱ្យអាមេរិក«ស្រង់ឯកសារយោងឱ្យច្បាស់»មុនចោទប្រកាន់ចិន

អន្តរជាតិ
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/
លោកZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិន

ចិន៖ប្រតិកម្មនឹងអាមេរិកនិយាយស្តីបញ្ហាពីធនធានទឹកនៃទន្លេមេគង្គម្តងហើយម្តងទៀត លោកZhaoLijian អ្នកនាំពាក្យក្រសួងការបរទេសចិនបានបញ្ជាក់ថា របាយការណ៍ពាក់ព័ន្ធរបស់អាមេរិកគឺផ្ទុយពីការពិតជាក់ស្តែង ហេតុដូច្នេះគ្មានតម្លៃសម្រាប់យកមកសិក្សាអ្វីទាល់តែសោះ។

បើតាម លោកZhaoLijian អ្នកជំនាញធារាសាស្ត្រអន្តរជាតិជាច្រើនរូបបានបញ្ជាក់ថា របាយការណ៍របស់អាមេរិកពាក់ព័ន្ធនិងបញ្ហាធនធានទឹកទន្លេមេង្គមានចន្លោះខ្វះខាតយ៉ាងខ្លាំង ដូចនេះអំពាវនាវដល់មន្ត្រីការទូតរបស់អាមេរិកឱ្យដកស្រង់ឯកសារយោងយ៉ាងប្រុងប្រយ័ត្ន ។

លោកZhao Lijian បានបញ្ជាក់ថា "យើងគួរប្រកាន់ខ្ជាប់នូវទស្សនៈវិទ្យាសាស្ត្រ មានការយល់ដឹងច្បាស់នូវតួនាទីនៃបរិក្ខារធារាសាស្ត្រ និងគិតពិចារណាយ៉ាងសត្យានុម័តនិងត្រឹមត្រូវចំពោះការងារយ៉ាងច្រើនដែលប្រទេសចិនបានធ្វើក្នុងកិច្ចសហប្រតិបត្តិការស្តីពីធនធានទឹកនៃទន្លេឡានឆាងនិងទន្លេមេគង្គអស់រយៈពេលជាច្រើនឆ្នាំកន្លងទៅ "។

សូមបញ្ជាក់ថាពេលថ្លែងក្នុងកិច្ចប្រជុំកំពូលស្តីពីកិច្ចសហប្រតិបត្តិការឡានឆាង-មេគង្គលើកទី ៣ ដែលបានបើកធ្វើកាលពីពេលថ្មីៗកន្លងទៅនេះ លោកLiKeqiang នាយករដ្ឋមន្ត្រីចិនបានប្រកាសថា ភាគីចិននឹងចែករំលែកជាមួយបណ្តាប្រទេសតាមបណ្តោយទន្លេមេគង្គនូវព័ត៌មានជលសាស្ត្រប្រចាំឆ្នាំនៃទន្លេឡានឆាង វិធានការនេះនឹងជួយលើកកម្ពស់កម្រិតកិច្ចសហប្រតិបត្តិការផ្នែកព័ត៌មានធនធានទឹកនៃទន្លេឡានឆាងនិងទន្លេមេគង្គថែមទៀត៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង