Yearendyearend1140x150

កម្ពុជារៀបចំផែនការស្តារឡើងវិញនៃវិស័យទេសចរណ៍អាស៊ាន-កូរ៉េបន្ទាប់ពី Covid-19

សេដ្ឋកិច្ច
/
អ្នកយកព័ត៌មាន:
ហួ ឆេងស៊ីម
/
ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ

ភ្នំពេញ៖ កម្ពុជាមានសិក្ខាសាលាទេសចរណ៍អាស៊ាន-កូរ៉េ ស្តីពីការស្តារឡើងវិញបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩ «ទេសចរណ៍ឆ្លាតវៃសម្រាប់អាស៊ាន និងកូរ៉េ» នារសៀលថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២០ ហើយមាន ការចូលរួមពីសំណាក់ថ្នាក់ដឹកនាំប្រទេសជាសមាជិកអាស៊ាន-កូរ៉េ និងផ្នែកឯកជនមួយចំនួន និងអគ្គរដ្ឋទូតនៃប្រទេសអាស៊ានទាំង ១០ ប្រចាំនៅប្រទេសកូរ៉េខាងត្បូងសរុបប្រមាណ ៦០រូប។ សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ទៅលើវិស័យទេសចរណ៍ ដែលផ្តោតសំខាន់ទៅលើទេសចរណ៍ក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសកូរ៉េខាងត្បូង។

ឯកឧត្ដម ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ មានប្រសាសន៍ថា ក្នុងនាមកម្ពុជាជាប្រធានស្ថាប័នទេសចរណ៍ជាតិអាស៊ាន ប្រទេសសមាជិកអាស៊ានបានស្នើកម្ពុជាដឹកនាំ ក្នុងការរៀបចំវិធានសុវត្ថិភាព និងអនាម័យអាស៊ាន សម្រាប់អ្នកបម្រើការងារ និងសហគមន៍អាស៊ាន និងរៀបចំបង្កើតផែនការស្តារឡើងវិញនូវវិស័យទេសចរណ៍ក្រោយវិបត្តិកូវីដ-១៩។

ឯកឧត្ដមអគ្គនាយកក៏បានសង្ខេបជូនអង្គប្រជុំថា ដើម្បីជំរុញទំនុកចិត្តដល់ទេសចរជាតិ និងអន្តរជាតិឲ្យមកទស្សនាអាស៊ាន ដែលប្រទេសសមាជិកអាស៊ានក៏បានសម្រេចរៀបចំ ទី១ ផែនការស្តារឡើងវិញនៃវិស័យទេសចរណ៍អាស៊ានបន្ទាប់ពី Covid-19 ទី២ គោលការណ៍ណែនាំរួមអាស៊ានស្តីពីសុវត្ថិភាព និងអនាម័យក្នុងវិស័យទេសចរណ៍អាស៊ាន និងទី៣ រៀបចំ ASEAN Travel Bubble Scheme។

សិក្ខាសាលានេះធ្វើឡើងក្នុងគោលបំណងដើម្បីដោះស្រាយផលប៉ះពាល់ដោយជំងឺកូវីដ-១៩ ទៅលើវិស័យទេសចរណ៍ ដែលផ្តោតសំខាន់ទៅលើទេសចរណ៍ក្នុងប្រទេសសមាជិកអាស៊ាន និងប្រទេសកូរ៉េខាងត្បូង ចែករំលែកព័ត៌មានថ្មីៗ និងផ្លាស់ប្តូរបទពិសោធន៍ល្អៗ ដែលបានអនុវត្តដោយស្ថាប័នរដ្ឋ និងឯកជន ក្នុងការបង្កើតឲ្យមានឡើងវិញនូវទំនាក់ទំនងទេសចរណ៍រវាងបណ្តាប្រទេសសមាជិកអាស៊ាន និងកូរ៉េ ជាពិសេសតាមរយៈទេសចរណ៍ឆ្លាតវៃ (Smart Tourism)៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង