Yearendyearend1140x150

ស្រុកជលគិរី ត្រៀមរួចរាល់សម្រាប់កម្មវិធី«សង្ក្រាន្ត»ឆ្នាំថ្មី

សង្គម
/
អ្នកយកព័ត៌មាន:
ស៊ីស៊ីថាមស៍
/

កំពង់ឆ្នាំង៖ រដ្ឋបាលស្រុកជកគិរី ក្នុងខេត្តកំពង់ឆ្នាំង បានរៀបចំតុបតែង កែលម្អ បំភ្លឺភ្លើងពណ៌ និង លើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមផ្លូវសាធារណៈ ដើម្បីចូលរួមអបអរសាទរចូលឆ្នាំថ្មី ដែលនឹងប្រព្រឹត្តទៅរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី១៣-១៦ ខែមេសា ឆ្នាំ២០២៤។គិតមកដល់ពេលនេះ ការរៀបចំតែងលម្អ បានរួចរាល់ស្ទើរទាំងស្រុងហើយ ដើម្បីទទួលទេវតាឆ្នាំថ្មី និង ស្វាគមន៍ចូលរួមលេងកម្បាន្ត។

សង្ក្រាន្តស្រុកជលគិរីឆ្នាំនេះ រៀបចំនៅបរិវេណមុខសាលាស្រុកជលគិរី ដោយមាននូវការរៀបចំកម្មវិធីសប្បាយៗជាច្រើនមានជាអាទិ៍ ការលេងល្បែងប្រជាប្រិយខ្មែរ រាំបទប្រពៃណីជាតិ ការប្រកួតកីឡាបាល់ទាត់ សម្រាប់ក្រុមយុវជន និង មានតំបន់ត្រជាក់ជាដើម។

ដើម្បីញាំឱ្យកម្មវិធីការតែសប្បាយ រដ្ឋបាលស្រុកជលគិរី រៀបចំតុបតែង កែលម្អ បំភ្លឺភ្លើងពណ៌ និង លើកបដាពាក្យស្លោក ទង់ជាតិ ទង់សាសនា នៅតាមផ្លូវសាធារណៈ ក្នុងភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី និង នៅបរិវេណមុខសាលាស្រុកជលគិរី ការបង្កលក្ខណៈសប្បាយរីករាយជូនពលរដ្ឋ និង រក្សាបាននូវទំនៀមទម្លាប់ប្រពៃណីរបស់ជាតិខ្មែរ។

គួរបញ្ជាក់ថា នៅសល់តែប៉ុន្មានថ្ងៃទៀតទេ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែនឹងចូលមកដល់ក្នុងចុងសប្តាហ៍នេះ។ចូលឆ្នាំថ្មីនៅឆ្នាំនេះ បានរយៈពេលរហូត៤ថ្ងៃ ពោលគឺចាប់ពីថ្ងៃទី ១៣,១៤,១៥,១៦ ខែមេសា ឆ្នាំ២០២៤៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង