Yearendyearend1140x150
Img 0571

អាជ្ញាធរនឹងដាក់កម្លាំងដើរល្បាតទប់ស្កាត់ការជួបជុំក្នុងថ្ងៃចូលឆ្នាំ

សង្គម
/
អ្នកយកព័ត៌មាន:
ទី សុវណ្ណី
/

ភ្នំពេញ៖អគ្កស្នងការនគរបាលជាតិនៃក្រសួងមហាផ្ទៃ នឹងដាក់ពង្រាយកម្លាំងដើរល្បាត ដើម្បីទប់ស្កាត់ការប្រមូលផ្តុំជួបជុំនៅក្នុងទីសាធារណៈក្នុងថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីដែលនឹងចូលមកដល់នៅពេលខាងមុខនេះ។នេះបើយោងតាមសេចក្តីណែកនាំរបស់អគ្កស្នងការនគរបាលជាតិ។

យោងតាមសេចក្តីប្រកាស អគ្កស្នងការនគរបាលជាតិណែនាំឱ្យអាជ្ញាធរទាំងអស់ចាត់តាំង កម្លាំងល្បាត ត្រួតពិនិត្យ ឬដាក់កម្លាំងឈរជើងក្នុងករណីចាំបាច់នេះ គឺដើម្បីទប់ស្កាត់រាល់ការប្រមូលផ្តុំជួបជុំរៀបចំកម្មកំសាន្តបែបប្រពៃណីខ្មែរ ពិធីជប់លាងរាំកំសាន្តនៅតាមទីសាធារណៈ និង តាមសហគមន៍។ប៉ុន្តលើកលែងតែការជួបជុំជាលក្ខណគ្រួសារ ក្នុងរូបភាពតូចតាច តាមគេហដ្ឋាន ព្រមទាំងតាមបែបសាសនា តាមវត្តអារាម ព្រះវិហារ និង គោលដៅប្រារពតាមបែបពិធិសាសនាផ្សេងៗ។

ក្នុងសេចក្តីប្រកាស អគ្គស្នងការដ្ឋាននគរបាលជាតិទូទាំងប្រទេស ក៏បានប្រកាសយកចិត្តទុកដាក់គ្រប់គោលដៅ ដើម្បីសុវត្ថិភាពរបស់ពលរដ្ឋទាំងអស់ ហើយមន្រ្តីនគរបាល និងពលរដ្ឋទាំងអស់ត្រូវចូលរួមអនុវត្តនូវវិធានការនេះ អោយមានប្រសិទ្ធភាពទាំងអស់គ្នាផងដែរ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេច ហ៊ុន សែន នៅថ្ងៃទី៧ ខែមេសានេះ បានសម្រេចផ្អាករៀបចំពិធីរៀបចំបុណ្យចូលឆ្នាំខ្មែរដែលនឹងគ្រោងធ្វើឡើងនៅថ្ងៃទី១២ មេសាខាងមុននេះ។ ការថ្លែងរបស់សម្តេចហ៊ុន សែនបែបនេះ ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ពាក់ព័ន្ធបច្ចុប្បន្នភាពនៃជំងឺកូវីដ១៩ ដែលធ្វើឡើងទៅ នៅវិមានសន្តិភាព រាជធានីភ្នំពេញនៅថ្ងៃទី៧ មេសា ឆ្នាំ២០២០៕


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង