Yearendyearend1140x150

Little Library រៀបចំកម្មវិធីលក់សៀវភៅសប្បុរសធម៌ Lili Flea Market នៅថ្ងៃទី ៦-៧ ខែ មេសា

យុវជន
/
អ្នកយកព័ត៌មាន:
គ្រី លីតា
/

ភ្នំពេញ៖ Little Library នឹងធ្វើការរៀបចំកម្មវិធីលក់សៀវភៅសប្បុរសធម៌ Lili Flea Market នៅថ្ងៃទី ៦-៧ ខែ មេសា ឆ្នាំ២០២៤ នៅទីតាំង The Green Community Mall ដែលចាប់ផ្តើមពីម៉ោង ៩ ព្រឹក ដល់ ម៉ោង ៥ រសៀល។

បើតាមការផ្សព្វផ្សាយរបស់ Little Library បានឱ្យដឹងថា កម្មវិធីលក់សៀវភៅសប្បុរសធម៌ Lili Flea Market នឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ និង ៧ នៅទីតាំង The Green Comunity Mall ដោយមានសកម្មភាពផ្សេងៗជាច្រើនដូចជា ការបញ្ចុះតម្លៃសៀវភៅភាសាអង់គ្លេសជាច្រើន ការស្លៀកសម្លៀកបំពាក់កូរ៉េ និងការធ្វើសកម្មភាពផ្សេងៗទៀតជាច្រើន។

កម្មវិធីនេះ អាចចូលរួមបានដោយសេរី ដែលអាចទៅកាន់ទីតាំងតាមរយៈតំណភ្ជាប់ https://goo.gl/maps/4pS3mkBQtqQdZnJf7 ប្រសិនបើមានចម្ងល់ចង់ដឹងព័ត៌មានបន្ថែមសូមទាក់ទងទៅកាន់លេខទូរស័ព្ទ 010 545 660។

គម្រោងLittle Library ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១៩ មកម្ល៉េះដោយជនជាតិកូរ៉េឈ្មោះ វ៉ុនយ៉ង កូ (Wonhyung Ko) ដែលមានទឹកចិត្តក្នុងការជួយកុមារនៅកម្ពុជាតាមរយៈការផ្តល់ជូនសៀវភៅជូនពួកគេសម្រាប់អាននៅក្នុងបណ្ណាល័យនៅសាលារៀន៕

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង