Yearendyearend1140x150

ខេត្តសៀមរាប គ្រោងប្រកាស«ខេត្តអស់មីន»នាខែវិច្ឆិកា ឆ្នាំ២០២៤

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប 

សៀមរាប៖ ខេត្តសៀមរាប បានធ្វើការបោសសម្អាតមីន និងសំណល់ជាតិ ទាំងស្រុងក្នុងភូមិសាស្ត្រ ស្រុកពួក ស្រុកក្រឡាញ់ និងក្រុងសៀមរាប សម្រាប់ឆ្នាំ២០២៤។ ជាមួយគ្នានោះ រដ្ឋបាលខេត្ត នឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន និង ចម្ការគ្រាប់លើចំនួន ៦៦ទីតាំង បន្ថែមទៀត ហើយគ្រោងប្រកាសខេត្តអស់មីន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។ នេះបើតាមប្រសាសន៍លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ថ្លែងក្នុងកម្មវិធី «ទិវាអន្តរជាតិយល់ដឹងពីមីន ៤មេសា ឆ្នាំ២០២៤»។

ថ្លែងក្នុងកម្មវិធី«ទិវាអន្តរជាតិយល់ដឹងពីមីន» លោក ពិន ប្រាកដ មានប្រសាសន៍ថា ខេត្តសៀមរាប ចាប់តាំងពីឆ្នាំ ១៩៩២ រហូតមកដល់បច្ចុប្បន្ន ការងារបោសសម្អាតមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម របស់ CMAC HaloTrust អង្គការដោះមីនកម្ពុជា បានធ្វើការបោសសម្អាតមីនលើទំហំផ្ទៃដីសរុបចំនួន១៤១,២១៣,១៦៦ ម៉ែត្រការ៉េ ស្មើនឹង ១៤,១២១ហិកតា រកឃើញមីនថ្មើរជើង ចំនួន ២៣,៥៣៨គ្រាប់ មីនតោន ចំនួន ៧២៣គ្រាប់ សំណល់ជាតិផ្ទុះពីសង្គ្រាមគ្រប់ប្រភេទមាន ចំនួន ១១៧,៥៤៣គ្រាប់ មានអ្នកទទួលផលចំនួន ២២៨,៩៦៥គ្រួសារ មនុស្សសរុបចំនួន ៧៥៥,៩២៧នាក់។

លោក ពិន ប្រាកដ បានបន្ដថា ខេត្តសៀមរាបបានធ្វើការបោសសម្អាតបញ្ចប់ទាំងស្រុងក្នុងភូមិសាស្ត្រ ស្រុកពួក ស្រុកក្រឡាញ់ និងក្រុងសៀមរាប សម្រាប់ឆ្នាំ២០២៤។ រដ្ឋបាលខេត្ត នឹងស្នើសុំអនុម័តផែនការបោសសម្អាតមីន និង ចម្ការគ្រាប់លើចំនួន ៦៦ទីតាំង បន្ថែមទៀត ដែលបានរកឃើញថាអាចមានមីន និងសំណល់ជាតិ ផ្ទុះពីសង្គ្រាមក្នុងទំហំផ្ទៃដីចំនួន ១១,០៣៥,០០០ម៉ែត្រការ៉េហើយគ្រោងប្រកាសខេត្តអស់មីន នាអំឡុងខែវិច្ឆិកា ឆ្នាំ២០២៤។

ទន្ទឹមនឹងនោះតាមរយៈយន្តការសកម្មភាពកម្ចាត់មីន និងគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ រដ្ឋបាលខេត្ត បាននឹងកំពុងបន្តធ្វើការបោសសម្អាតមីន ការផ្សព្វផ្សាយអប់រំ ពីការគ្រោះថ្នាក់ដោយសារមីន ដោយសហការជាមួយ ក្រុមការងារផែនកាសកម្មភាពមីន អាជ្ញាធរមូលដ្ឋាន អង្គភាពពាក់ព័ន្ធ ចូលរួមសហការអនុវត្ត ជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ននេះ៕ 

ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង