Yearendyearend1140x150

ការប្រមូលផលទឹកឃ្មុំព្រៃ៖ប្រែក្លាយកំណប់ធម្មជាតិទៅជាប្រភពចំណូលគាំទ្រជីវភាពសហគមន៍

ព័ត៌មានជាតិ
/
អ្នកយកព័ត៌មាន:
ជួន រស្មី
/
រូបភាព៖ អង្គការ WWF-កម្ពុជា

មណ្ឌលគិរី៖ ខេត្តមណ្ឌលគិរីមានសក្តានុពលក្នុងការប្រមូលទឹកឃ្មុំព្រៃពី ២០ ទៅ ៣០តោន ពីសមាជិកទឹកឃ្មុំព្រៃ ចំនួន៤៤៩នាក់។ ជាមួយនឹងព្រៃឈើធម្មជាតិលាតសន្ធឹងដ៏ធំនៃដែនជម្រកសត្វព្រៃភ្នំព្រិច និងដែនជម្រកសត្វព្រៃស្រែពក គ្របដណ្តប់លើផ្ទៃដី ៩២,៣៩៥.០០ ហិកតា គឺមានសក្តានុពលទៅដល់ការប្រមូលទឹកឃ្មុំព្រៃ។

ការត្រួតពិនិត្យ និងការធ្វើសារពើភ័ណ្ឌនាពេលថ្មីៗនេះបានបង្ហាញថា ព្រៃឈើទាំងនេះអាចផ្តល់ទិន្នផលទឹកឃ្មុំព្រៃពី ១១៣ ទៅ ១៥០ តោនក្នុងមួយឆ្នាំ។ ការប្រមូលទឹកឃ្មុំព្រៃប្រកបដោយនិរន្តរភាពនេះអាចរកចំណូលបានពី ២,៧ ទៅ ៣,៦ លានដុល្លារអាមេរិក ក្នុងមួយឆ្នាំសម្រាប់សហគមន៍។ អង្គការ WWF-កម្ពុជា សហការជាមួយសហគ្រាសសហគមន៍ ដើម្បីបង្កើនប្រាក់ចំណូល និងឱកាសអាជីវកម្ម តាមរយៈការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាព៕

រូបភាព៖ អង្គការ WWF-កម្ពុជា
រូបភាព៖ អង្គការ WWF-កម្ពុជា


ផ្ទាំងពាណិជ្ជកម្ម
Img 4048
Photo 2023 06 28 13.36.05
Photo 2022 10 27 10.25.23
Khcct banner

អត្ថបទទាក់ទង